ព្រះត្រៃបិដក ភាគ ៤៦
បពិត្រព្រះមោគ្គល្លានជាម្ចាស់ លុះតែពួកបរនិម្មិតវសវត្តីទេវតាណា ប្រកបដោយសេចក្តីជ្រះថ្លាមាំទាំ ក្នុងព្រះពុទ្ធ ប្រកបដោយសេចក្តីជ្រះថ្លាមាំទាំ ក្នុងព្រះធម៌ ប្រកបដោយសេចក្តីជ្រះថ្លាមាំទាំ ក្នុងព្រះសង្ឃ ប្រកបដោយសីលទាំងឡាយ ដែលព្រះអរិយៈត្រេកអរហើយ ទើបបានពួកបរនិម្មិតវសវត្តីទេវតាទាំងនោះ មានសេចក្តីដឹងថា យើងជាអ្នកដល់ស្រោតៈ មានសភាពមិនធ្លាក់ចុះជាធម្មតា ជាបុគ្គលទៀង នឹងមាន សេចក្តីត្រាស់ដឹង ទៅខាងមុខយ៉ាងនេះបាន។ គ្រានោះ ព្រះមហាមោគ្គល្លានដ៏មានអាយុ ត្រេកអរ អនុមោទនាភាសិតរបស់តិស្សព្រហ្ម ហើយក៏បាត់ពីព្រហ្មលោក មកប្រាកដឯវត្តជេតពនវិញ ដូចជាបុរសមានកំឡាំង លាដៃដែលខ្លួនបត់ ឬបត់ដៃដែលខ្លួនលា ដូច្នោះឯង។
[៣៥] ម្នាលភិក្ខុទាំងឡាយ ពួកធម៌ ជាចំណែកនៃវិជ្ជានេះ មាន ៦យ៉ាង។ ធម៌ ៦យ៉ាង តើដូចម្តេច។ គឺសេចក្តីសំគាល់ (ដែលកើតឡើង) ក្នុងអនិច្ចានុបស្សនាញាណ ១ សេចក្តីសំគាល់ (ដែលកើតឡើង) ក្នុងទុក្ខានុបស្សនាញាណ ១ សេចក្តីសំគាល់ (ដែលកើតឡើង) ក្នុងអនត្តានុបស្សនាញាណ ១ សេចក្តីសំគាល់ (ដែលកើតឡើង) ក្នុងបហានានុបស្សនាញាណ ១
ID: 636854010275640660
ទៅកាន់ទំព័រ៖