ព្រះត្រៃបិដក ភាគ ៤៦

 [​៣៧​]​ ​សម័យមួយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​គង់នៅ​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​ ​សម័យ​នោះ​ឯង​ ​ឧបាសិកា​ ​ជា​មាតា​ព្រះ​នន្ទ​ ​អ្នក​នៅក្នុង​ក្រុង​វេឡុ​កណ្ឌ​កៈ​ ​ដំ​កល់​ទាន​ ​ប្រកបដោយ​អង្គ​ ​៦​ ​ចំពោះ​ភិក្ខុសង្ឃ​ ​មាន​ព្រះ​សារីបុត្រ​ ​និង​ព្រះ​មោគ្គល្លាន​ ​ជា​ប្រធាន​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​បាន​ទត​ឃើញ​នន្ទ​មាតា​ឧបាសិកា​ ​អ្នក​នៅក្នុង​ក្រុង​វេឡុ​កណ្ឌ​កៈ​ ​ដោយ​ទិព្វចក្ខុ​ ​ដ៏​បរិសុទ្ធ​ ​កន្លង​ចក្ខុ​របស់​មនុស្ស​ធម្មតា​ ​ដែល​កំពុង​ដំ​កល់​ទាន​ ​ប្រកបដោយ​អង្គ​ ​៦​ ​ចំពោះ​ភិក្ខុសង្ឃ​ ​មាន​ព្រះ​សារីបុត្រ​ ​និង​ព្រះ​មោគ្គល្លាន​ ​ជា​ប្រធាន​ ​លុះ​ទត​ឃើញ​ហើយ​ ​ក៏​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នន្ទ​មាតា​ឧបាសិកា​ ​អ្នក​នៅក្នុង​ក្រុង​វេឡុ​កណ្ឌ​កៈ​នោះ​ ​កំពុង​ដំ​កល់​ទាន​ ​ប្រកបដោយ​អង្គ​ ​៦​ ​ចំពោះ​ភិក្ខុសង្ឃ​ ​មាន​ព្រះ​សារីបុត្រ​ ​និង​ព្រះ​មោគ្គល្លាន​ ​ជា​ប្រធាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ទាន​ប្រកបដោយ​អង្គ​ ​៦​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​សាសនា​នេះ​ ​អង្គ​របស់​ទាយក​ ​មាន៣​ ​អង្គ​របស់​បដិ​គ្គា​ហកៈ​ទាំងឡាយ​ ​មាន៣​។​ ​
ថយ | ទំព័រទី ១១៤ | បន្ទាប់
ID: 636854011221854780
ទៅកាន់ទំព័រ៖