ព្រះត្រៃបិដក ភាគ ៤៦

​ម្នាល​ព្រាហ្មណ៍​ ​តថាគត​មិនដែល​ចួប​ ​មិនដែល​ឮ​មនុស្ស​និយាយ​យ៉ាងនេះ​ ​យល់​យ៉ាងនេះ​ឡើយ​ ​ដូចម្តេច​ក៏​មនុស្ស​ឈាន​ដើរទៅ​មុខ​ខ្លួនឯង​ ​ឈាន​ដើរ​ត្រឡប់​មក​ខ្លួនឯង​ ​មក​និយាយ​យ៉ាងនេះ​ថា​ ​មិន​មានការ​ធ្វើ​ ​(​កម្ម​)​ ​ដើម្បី​ខ្លួន​ ​មិន​មានការ​ធ្វើ​ ​(​កម្ម​)​ ​ដើម្បី​បុគ្គល​ដទៃ​សោះ​ឡើយ​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ពីរោះ​ណាស់​។​បេ​។​ ​ចាប់ដើមតាំងពី​ថ្ងៃនេះ​ទៅ​ ​ជា​អ្នក​ដល់​នូវ​ព្រះអង្គ​ ​ជាទី​ពឹង​ស្មើដោយ​ជីវិត​។​
 [​៣៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ហេតុ​ទាំងឡាយ​ ​៣​ ​យ៉ាងនេះ​ ​ដែល​ផ្តួចផ្តើម​ឲ្យ​កើត​ ​អកុសលកម្ម​ទាំងឡាយ​។​ ​ហេតុ​ ​៣​ ​យ៉ាង​ ​តើ​ដូចម្តេច​។​ ​គឺ​លោភៈ​ ​ជាហេតុ​ផ្តួចផ្តើម​ឲ្យ​កើត​អកុសលកម្ម​ទាំងឡាយ​ ​១​ ​ទោសៈ​ ​ជាហេតុ​ផ្តួចផ្តើម​ ​ឲ្យ​កើត​អកុសលកម្ម​ទាំងឡាយ​ ​១​ ​មោហៈ​ ​ជាហេតុ​ផ្តួចផ្តើម​ ​ឲ្យ​កើត​អកុសលកម្ម​ទាំងឡាយ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អលោភៈ​ ​មិនកើត​មក​អំពី​លោភៈ​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​ដូច្នោះ​ ​លោភៈ​ ​ប្រាកដជា​កើតមក​អំពី​លោភៈ​ដដែល​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អទោសៈ​ ​មិនកើត​មក​អំពី​ទោសៈ​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​ដូច្នោះ​ ​ទោសៈ​ ​ប្រាកដជា​កើតមក​អំពី​ទោសៈ​ដដែល​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អមោហៈ​ ​មិនកើត​មក​អំពី​មោហៈ​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​ដូច្នោះ​ ​
ថយ | ទំព័រទី ១១៩ | បន្ទាប់
ID: 636854012466505970
ទៅកាន់ទំព័រ៖