ព្រះត្រៃបិដក ភាគ ៤៦

​ព្រះ​ដ៏​មាន​ព្រះ​ភាគ​អង្គ​នោះ​ ​ព្រះអង្គ​ឆ្ងាយ​ចាក​រាគាទិក្កិលេស​ ​ត្រាស់​ដឹង​នូវ​ញេយ្យធម៌​ ​ដោយ​ប្រពៃ​ ​ចំពោះ​ព្រះអង្គ​ឯង​ ​ព្រះអង្គ​បរិបូណ៌​ដោយ​វិជ្ជា​ ​និង​ចរណៈ​ ​ព្រះអង្គ​មានដំណើរ​ល្អ​ ​ព្រះអង្គ​ជ្រាប​ច្បាស់​នូវ​ត្រៃលោក​ ​ព្រះអង្គ​ជា​បុគ្គល​ប្រសើរ​ ​ដោយ​សីលាទិគុណ​ ​ព្រះអង្គ​ជា​អ្នក​ទូន្មាន​នូវ​បុរស​ ​ព្រះអង្គ​ជា​គ្រូ​នៃ​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​ ​ព្រះអង្គ​ត្រាស់​ដឹង​ ​នូវ​ចតុរារិយសច្ច​ ​ព្រះអង្គ​លែង​វិល​មកកាន់​ភព​ថ្មីទៀត​ ​ដោយ​ហេ​តុ​នេះ​ៗ​។​ ​បពិត្រ​មហា​នាម​ ​ក្នុង​សម័យ​ណា​ ​អរិយ​សាវក​ ​រលឹក​រឿយ​ៗ​ ​នូវ​គុណ​នៃ​ព្រះ​តថាគត​ ​ក្នុង​សម័យ​នោះ​ ​អរិយ​សាវក​នោះ​ ​រមែង​មិន​ត្រូវ​រាគៈ​រួបរឹត​ចិត្ត​ ​មិន​ត្រូវ​ទោសៈ​រួបរឹត​ចិត្ត​ ​មិន​ត្រូវ​មោហៈ​រួបរឹត​ចិត្តបាន​ ​ក្នុង​សម័យ​នោះ​ ​ចិត្ត​របស់​អរិយ​សាវក​នោះ​ ​ក៏​រមែង​ជា​ចិត្តត្រង់​បាន​ ​ព្រោះ​ប្រារព្ធ​នូវ​គុណ​ ​នៃ​ព្រះ​តថាគត​។​ ​បពិត្រ​មហា​នាម​ ​លុះ​អរិយ​សាវក​ ​មានចិត្ត​ត្រង់​ ​រមែង​បាន​នូវ​ការ​ដឹង​នូវ​អត្ថ​ ​បាន​នូវ​ការ​ដឹង​នូវ​ធម៌​ ​បាន​នូវ​សេចក្តី​រីករាយ​ ​ប្រកបដោយ​ធម៌​ ​កាលបើ​មាន​សេចក្តី​រីករាយ​ហើយ​ ​បីតិ​ក៏​កើតឡើង​ ​កាលបើ​ចិត្ត​ប្រកបដោយ​បីតិ​ហើយ​ ​នាមកាយ​ក៏​ស្ងប់​រម្ងាប់​ ​លុះ​នាមកាយ​ស្ងប់​ ​រម្ងាប់​ហើយ​ ​ក៏​រមែង​ទទួល​នូវ​សេចក្តី​សុខ​ ​លុះ​ប្រកបដោយ​សេចក្តី​សុខ​ហើយ​ ​ចិត្ត​ក៏​រមែង​ដម្កល់​មាំ​។​ ​បពិត្រ​មហា​នាម​ ​អរិយ​សាវក​នេះ​ ​ហៅថា​ ​ជា​អ្នក​ដល់​នូវ​ការ​ស្ងប់​រម្ងាប់​ ​ក្នុង​ពួក​សត្វ​ ​ដែល​ប្រាសចាក​ការ​ស្ងប់​រម្ងាប់​ ​
ថយ | ទំព័រទី ១២ | បន្ទាប់
ID: 636853989842521953
ទៅកាន់ទំព័រ៖