ព្រះត្រៃបិដក ភាគ ៤៦

​មោហៈ​ ​ប្រាកដជា​កើតមក​អំពី​មោហៈ​ដដែល​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​ទេវតា​ក្តី​ ​ពួក​មនុស្ស​ក្តី​ ​ឬ​សុគតិ​ណាមួយ​ឯទៀត​ ​មិនមែន​បាន​ប្រាកដ​ ​មក​អំពី​កម្ម​ ​ដែល​កើតអំពី​លោភៈ​ ​កម្ម​ដែល​កើតអំពី​ទោសៈ​ ​កម្ម​ដែល​កើតអំពី​មោហៈ​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​ដូច្នោះ​ ​នរក​ក្តី​ ​កំណើត​តិរច្ឆាន​ក្តី​ ​ប្រេតវិស័យ​ក្តី​ ​ឬក៏​ទុគ្គតិ​ណាមួយ​ឯទៀត​ ​រមែង​កើត​ប្រាកដ​មក​អំពី​កម្ម​ ​ដែល​កើតអំពី​លោភៈ​ ​កម្ម​ដែល​កើតអំពី​ទោសៈ​ ​កម្ម​ដែល​កើតអំពី​មោហៈ​ជា​ប្រាកដ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ហេតុ​ ​៣​ ​យ៉ាងនេះ​ហើយ​ ​ដែល​ផ្តួចផ្តើម​ ​ឲ្យ​កើត​អកុសលកម្ម​ទាំងឡាយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ហេតុ​ទាំង​ ​៣​ ​យ៉ាងនេះ​ ​ដែល​ផ្តួចផ្តើម​ ​ឲ្យ​កើត​កុសលកម្ម​ទាំងឡាយ​។​ ​ចុះ​ហេតុ៣​ ​យ៉ាង​ ​តើ​ដូចម្តេច​។​ ​គឺ​អលោភៈ​ ​ជាហេតុ​ផ្តួចផ្តើម​ ​ឲ្យ​កើត​កុសលកម្ម​ទាំងឡាយ​ ​១​ ​អទោសៈ​ ​ជាហេតុ​ផ្តួចផ្តើម​ ​ឲ្យ​កើត​កុសលកម្ម​ទាំងឡាយ​ ​១​ ​អមោហៈ​ ​ជាហេតុ​ផ្តួចផ្តើម​ ​ឲ្យ​កើត​កុសលកម្ម​ទាំងឡាយ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លោភៈ​ ​មិនមែន​កើតមក​អំពី​អលោភៈ​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​ដូច្នោះ​ ​អលោភៈ​ ​ប្រាកដជា​កើតមក​អំពី​អលោភៈ​ដដែល​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទោសៈ​ ​មិនមែន​កើតមក​អំពី​អទោសៈ​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​ដូច្នោះ​ ​អទោសៈ​ ​ប្រាកដជា​កើតមក​អំពី​អទោសៈ​ដដែល​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មោហៈ​ ​មិនមែន​កើតមក​អំពី​អមោហៈ​ទេ​
ថយ | ទំព័រទី ១២០ | បន្ទាប់
ID: 636854012669177563
ទៅកាន់ទំព័រ៖