ព្រះត្រៃបិដក ភាគ ៤៦

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​ដូច្នោះ​ ​អមោហៈ​ ​ប្រាកដជា​កើតមក​អំពី​អមោហៈ​ដដែល​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នរក​ក្តី​ ​កំណើត​តិរច្ឆាន​ក្តី​ ​ប្រេតវិស័យ​ក្តី​ ​ឬក៏​ទុគ្គតិ​ណាមួយ​ឯទៀត​ ​មិនកើត​ប្រាកដ​មក​អំពី​កម្ម​ ​ដែល​កើត​ពីអ​លោភៈ​ ​កម្ម​ដែល​កើតអំពី​អទោសៈ​ ​កម្ម​ដែល​កើតអំពី​អមោហៈ​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​ដូច្នោះ​ ​ពួក​ទេវតា​ក្តី​ ​ពួក​មនុស្ស​ក្តី​ ​ឬក៏​សុគតិ​ណាមួយ​ឯទៀត​ ​តែង​កើត​ប្រាកដ​មក​អំពី​កម្ម​ ​ដែល​កើតអំពី​អលោភៈ​ ​កម្ម​ដែល​កើតមក​អំពី​អទោសៈ​ ​កម្ម​ដែល​កើតមក​អំពី​អមោហៈ​ជា​ប្រាកដ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ហេតុ​ទាំង​ ​៣​ ​យ៉ាងនេះ​ហើយ​ ​ដែល​ផ្តួចផ្តើម​ ​ឲ្យ​កើត​កុសលកម្ម​ទាំងឡាយ​។​
 [​៤០​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​វេឡុ​វន​ ​ទៀប​ក្រុង​កិ​មិលា​។​ ​គ្រានោះ​ ​ព្រះ​កិ​មិលៈ​ដ៏​មាន​អាយុ​ ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ ​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​រួច​គង់​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​ព្រះ​កិ​មិលៈ​ ​ដ៏​មាន​អាយុ​ ​គង់​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ក៏​ក្រាបទូល​សួរ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ហេតុ​ដូចម្តេច​ ​បច្ច័យ​ដូចម្តេច​អេះ​ ​កាលបើ​ព្រះ​តថាគត​ ​បរិនិព្វាន​ហើយ​ ​ព្រះ​សទ្ធម្ម​មិន​ឋិតឋេរ​នៅ​អស់​កាលយូរ​បាន​។​ ​
ថយ | ទំព័រទី ១២១ | បន្ទាប់
ID: 636854012856378270
ទៅកាន់ទំព័រ៖