ព្រះត្រៃបិដក ភាគ ៤៦

​ម្នាល​កិ​មិលៈ​ ​ក្នុង​សាសនា​នេះ​ ​កាល​តថាគត​បរិនិព្វាន​ហើយ​ ​ពួក​ភិក្ខុ​ ​ភិក្ខុនី​ ​ឧបាសក​ ​ឧបាសិកា​ ​ជា​អ្នក​មិន​គោរព​ ​មិន​កោតក្រែង​ ​ក្នុង​ព្រះ​សាស្តា​ ​មិន​គោរព​ ​មិន​កោតក្រែង​ ​ក្នុង​ព្រះធម៌​ ​មិន​គោរព​ ​មិន​កោតក្រែង​ ​ក្នុង​សង្ឃ​ ​មិន​គោរព​ ​មិន​កោតក្រែង​ ​ក្នុង​សិក្ខា​ ​មិន​គោរព​ ​មិន​កោតក្រែង​ ​ក្នុង​អប្បមាទ​ ​មិន​គោរព​ ​មិន​កោតក្រែង​ក្នុង​បដិ​សន្ថា​រៈ​។​ ​ម្នាល​កិ​មិលៈ​ ​នេះ​ជាហេតុ​ ​នេះ​ជា​បច្ច័យ​ ​កាលបើ​ព្រះ​តថាគត​ ​បរិនិព្វាន​ហើយ​ ​ព្រះ​សទ្ធម្ម​មិន​ឋិតថេរ​នៅ​អស់​កាលយូរ​បាន​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ចុះ​ហេតុ​ដូចម្តេច​ ​បច្ច័យ​ដូចម្តេច​អេះ​ ​កាល​ព្រះ​តថាគត​បរិនិព្វាន​ហើយ​ ​ព្រះ​សទ្ធម្ម​ ​ឋិតថេរ​នៅ​អស់​កាលយូរ​បាន​។​ ​ម្នាល​កិ​មិលៈ​ ​ក្នុង​សាសនា​នេះ​ ​កាលបើ​ព្រះ​តថាគត​បរិនិព្វាន​ហើយ​ ​ពួក​ភិក្ខុ​ ​ភិក្ខុនី​ ​ឧបាសក​ ​ឧបាសិកា​ ​ជា​អ្នក​គោរព​ ​កោតក្រែង​ ​ក្នុង​ព្រះ​សាស្តា​ ​គោរព​ ​កោតក្រែង​ ​ក្នុង​ព្រះធម៌​ ​គោរព​ ​កោតក្រែង​ ​ក្នុង​សង្ឃ​ ​គោរព​ ​កោតក្រែង​ក្នុង​សិក្ខា​ ​គោរព​ ​ ​កោតក្រែង​ ​ក្នុង​អប្បមាទ​ ​គោរព​ ​កោតក្រែង​ក្នុង​បដិ​សន្ថា​រៈ​។​ ​
ថយ | ទំព័រទី ១២២ | បន្ទាប់
ID: 636854013053079521
ទៅកាន់ទំព័រ៖