ព្រះត្រៃបិដក ភាគ ៤៦

​ម្នាល​កិ​មិលៈ​ ​នេះ​ជាហេតុ​ ​នេះ​ជា​បច្ច័យ​ ​កាលបើ​ព្រះ​តថាគត​ ​បរិនិព្វាន​ហើយ​ ​ព្រះ​សទ្ធម្ម​ ​ឋិតថេរ​នៅ​អស់​កាលយូរ​បាន​។​
 [​៤១​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​គង់នៅ​លើ​ភ្នំ​គិជ្ឈកូដ​ ​ទៀប​ក្រុង​រាជគ្រឹះ​។​ ​គ្រានោះ​ ​ព្រះ​សារីបុត្រ​ដ៏​មាន​អាយុ​ ​ស្លៀក​ស្បង់​ ​ប្រដាប់​បាត្រ​ ​និង​ចីវរ​ ​ក្នុង​បុព្វណ្ហសម័យ​ ​ចុះ​អំពី​ភ្នំ​គិជ្ឈកូដ​ ​ជាមួយនឹង​ពួក​ភិក្ខុ​ដ៏​ច្រើន​ ​បានឃើញ​គំនរ​ឈើ​ដ៏​ធំ​ ​ក្នុង​ប្រទេស​មួយ​ ​ហើយ​ប្រឹក្សា​នឹង​ភិក្ខុ​ទាំងឡាយ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​លោក​ទាំងឡាយ​ ​ឃើញ​គំនរ​ឈើ​ដ៏​ធំ​ឯណោះ​ ​ដែរ​ឬទេ​។​ ​ឃើញ​ដែរ​ ​អាវុសោ​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​កាលបើ​ភិក្ខុ​មាន​ឫទ្ធិ​ ​ប្រាថ្នា​ដល់​នូវ​សេចក្តី​ស្ទាត់ជំនាញ​ក្នុងចិត្ត​ ​គប្បី​កំណត់​នូវ​គំនរ​ឈើ​ឯណោះ​ ​ថា​ជា​បឋវីធាតុ​។​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ព្រោះថា​ ​ភិក្ខុ​មាន​ឫទ្ធិ​ ​ដល់​នូវ​សេចក្តី​ស្ទាត់ជំនាញ​ក្នុងចិត្ត​ ​អាស្រ័យ​បឋវីធាតុ​ ​ក្នុង​គំនរ​ឈើ​ឯណោះ​ ​ហើយ​គប្បី​កំណត់​ ​នូវ​គំនរ​ឈើ​ឯណោះ​ ​ថា​ជា​បឋវីធាតុ​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​កាលបើ​ភិក្ខុ​មាន​ឫទ្ធិ​ ​ប្រាថ្នា​ដល់​នូវ​សេចក្តី​ស្ទាត់ជំនាញ​ក្នុងចិត្ត​ ​គប្បី​កំណត់​នូវ​គំនរ​ឈើ​ឯណោះ​ ​ ​ថា​ជា​អាបោធាតុ​។​បេ​។​ ​ ​គប្បី​កំណត់​ថា​ជា​តេជោធាតុ​ ​
ថយ | ទំព័រទី ១២៣ | បន្ទាប់
ID: 636854013247880663
ទៅកាន់ទំព័រ៖