ព្រះត្រៃបិដក ភាគ ៤៦

គប្បី​កំណត់​ថា​ជា​វាយោធាតុ​ ​គប្បី​កំណត់​ថា​ជា​សុភ​ធាតុ​(​១​)​ ​គប្បី​កំណត់​ ​ថា​ជា​អសុភ​ធាតុ​(​២​)​ ​។​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ព្រោះ​ភិក្ខុ​មាន​ឫទ្ធិ​ ​ដល់​នូវ​សេចក្តី​ស្ទាត់ជំនាញ​ក្នុងចិត្ត​ ​អាស្រ័យ​អសុភ​ធាតុ​ ​ក្នុង​គំនរ​ឈើ​ឯណោះ​ ​គប្បី​កំណត់​នូវ​គំនរ​ឈើ​ឯណោះ​ ​ថា​ជា​អសុភ​ធាតុ​។​
 [​៤២​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ពុទ្ធដំណើរ​ទៅកាន់​ចារិក​ ​ក្នុង​ដែន​កោសល​ ​ជាមួយនឹង​ភិក្ខុសង្ឃ​ជាច្រើន​ ​ស្តេច​ទៅដល់​ព្រាហ្មណ​គ្រាម​ ​ឈ្មោះ​ឥច្ឆា​នង្គលៈ​ ​របស់​អ្នក​ដែន​កោសល​ទាំងឡាយ​។​ ​មាន​សេចក្តី​ដំណាល​ថា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​គង់នៅ​ក្នុង​ដងព្រៃ​ឥច្ឆា​នង្គលៈ​ ​ទៀប​ព្រាហ្មណ​គ្រាម​ ​ឈ្មោះ​ឥច្ឆា​នង្គលៈ​នោះ​។​ ​ពួក​ព្រាហ្មណ៍​ ​និង​គហបតី​ ​អ្នកស្រុក​ឥច្ឆា​នង្គលៈ​ ​បានឮ​ថា​ ​ព្រះសមណគោតម​ដ៏​ចំរើន​ ​ជា​សក្យ​បុត្រ​ ​ចេញ​ចាក​សក្យត្រកូល​ ​ទៅ​ទ្រង់ព្រះ​ផ្នួស​ ​ស្តេច​មកដល់​ស្រុក​ឥច្ឆា​នង្គលៈ​ ​ហើយ​គង់​ក្នុង​ដងព្រៃ​ឥច្ឆា​នង្គលៈ​ ​ទៀបស្រុក​ឥច្ឆា​នង្គលៈ​។​ ​ឯ​ព្រះ​គោតម​ដ៏​ចំរើន​នោះ​ ​មាន​កិត្តិស័ព្ទ​ដ៏​ពីរោះ​ ​ខ្ចរខ្ចាយ​ទៅ​យ៉ាងនេះ​ថា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​នោះ​ ​ព្រះអង្គ​ឆ្ងាយ​ចាក​សឹកសត្រូវ​ ​គឺ​កិលេស
​(​១​)​ ​ផ្កាឈូក​ក្នុង​ស្រះ​ ​មាន​ពណ៌ក្រហម​ ​ហៅថា​ ​សុភ​ធាតុ​។​ ​(​២​)​ ​កំទេច​ស្អុយ​ក្តី​ ​ស្រាយ​ ​និង​ក្រមរ​ទាំងឡាយ​ដ៏​ស្អុយ​ក្តី​ ​ដែល​មាន​ពណ៌​មិនជា​ទីគាប់ចិត្ត​ ​ហៅថា​ ​អសុភ​ធាតុ​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ១២៤ | បន្ទាប់
ID: 636854013679935375
ទៅកាន់ទំព័រ៖