ព្រះត្រៃបិដក ភាគ ៤៦

​ម្នាល​នា​គិ​តៈ​ ​តថាគត​សុំ​កុំ​ចួប​ប្រសប់​នឹង​យស​បរិវារ​ ​ឯ​យស​ក៏​កុំ​ចួប​ប្រសប់​ ​នឹង​តថាគត​យ៉ាងនេះ​ឡើយ​។​ ​ម្នាល​នា​គិ​តៈ​ ​តថាគត​ជា​អ្នក​បាន​សម​តាមប្រាថ្នា​ ​បាន​ងាយ​ ​បាន​ស្រួល​ ​នូវ​នេ​ក្ខម្ម​សុខ​ ​(​សុខ​កើតអំពី​កិរិយា​ចេញ​បួស​)​ ​ប​វិវេក​សុខ​ ​(​សុខ​កើតអំពី​សេចក្តី​ស្ងប់ស្ងាត់​)​ ​ឧប​សម​សុខ​ ​(​សុខ​កើតអំពី​សេចក្តី​ស្ងប់​រម្ងាប់​)​ ​សម្ពោធ​សុខ​ ​(​សុខ​កើតអំពី​សេចក្តី​ត្រាស់​ដឹង​)​ ​បុគ្គល​ណា​ ​ជា​អ្នក​មិនបាន​សម​តាមប្រាថ្នា​ ​មិនបាន​ងាយ​ ​មិនបាន​ស្រួល​ ​នូវ​នេ​ក្ខម្ម​សុខ​ ​ប​វិវេក​សុខ​ ​ឧប​សម​សុខ​ ​សម្ពោធ​សុខ​ទេ​ ​បុគ្គល​នោះ​ ​គប្បី​ត្រេកអរ​នឹង​សុខ​កខ្វក់​ ​សុខ​ងុយ​ងោក​ ​សុខ​ប្រកបដោយ​លាភសក្ការៈ​ ​និង​សេចក្តី​សរសើរ​នោះ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូម​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ទទួល​និមន្ត​ ​សូម​ព្រះ​សុគត​ ​ទ្រង់​ទទួល​និមន្ត​ឥឡូវ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាល​នេះ​ ​គួរ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទទួល​និមន្ត​ណាស់​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាល​នេះ​ ​គួរ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទទួល​និមន្ត​ណាស់​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ឥឡូវនេះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ស្តេច​នឹង​យាង​ទៅ​ក្នុង​ទីណា​ ​ៗ​ ​ពួក​ព្រាហ្មណ៍​ ​គហបតី​ ​អ្នក​និគម​ ​ជនបទ​ ​នឹង​បាក់បប​ទៅតាម​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ក្នុង​ទី​នោះ​ៗ​ដែរ​។​ ​
ថយ | ទំព័រទី ១២៦ | បន្ទាប់
ID: 636854014015124546
ទៅកាន់ទំព័រ៖