ព្រះត្រៃបិដក ភាគ ៤៦

​ម្នាល​នា​គិ​តៈ​ ​ហេតុ​នោះ​ ​បាន​ជាត​ថា​គត​ពេញចិត្ត​នឹង​ភិក្ខុ​នោះ​ ​ព្រោះតែ​នៅក្នុង​ព្រៃ​។​ ​ម្នាល​នា​គិ​តៈ​ ​មួយទៀត​ ​ក្នុង​ទីឯណោះ​ ​តថាគត​ឃើញ​ភិក្ខុ​អ្នក​នៅក្នុង​សេនាសនៈ​ ​នា​ចន្លោះ​ស្រុក​ ​ធ្លាប់​បាន​នូវ​ចីវរ​ ​បិណ្ឌបាត​ ​សេនាសនៈ​ ​គិលាន​ប្ប​ច្ច​យ​ភេសជ្ជ​បរិក្ខារ​ ​កាលបើ​ភិក្ខុ​នោះ​ចង់បាន​លាភសក្ការៈ​ ​សេចក្តី​សរសើរ​នោះ​ហើយ​ ​រមែង​លះបង់​នូវ​ទី​សម្ងំ​ ​លះបង់​នូវ​សេនាសនៈ​ដ៏​ស្ងាត់​ ​គឺ​ព្រៃ​ ​និង​ដងព្រៃ​ ​ក៏​ជ្រកនៅ​តែ​ក្នុង​ស្រុក​ ​និគម​ ​រាជធានី​។​ ​ម្នាល​នា​គិ​តៈ​ ​ហេតុ​នោះ​ ​បាន​ជាត​ថា​គត​មិន​ពេញចិត្ត​ ​នឹង​ភិក្ខុ​នោះ​ ​ព្រោះតែ​នៅក្នុង​សេនាសនៈ​ ​នា​ចន្លោះ​ស្រុក​។​ ​ម្នាល​នា​គិ​តៈ​ ​មួយទៀត​ ​ក្នុង​ទីឯណោះ​ ​តថាគត​ឃើញ​ភិក្ខុ​អ្នក​នៅក្នុង​ព្រៃ​ ​ធ្លាប់​បាន​ចីវរ​ ​បិណ្ឌបាត​ ​សេនាសនៈ​ ​គិលាន​ប្ប​ច្ច​យ​ភេសជ្ជ​បរិក្ខារ​ ​ភិក្ខុ​នោះ​ ​បន្ទោបង់​ ​នូវ​លាភសក្ការៈ​ ​សេចក្តី​សរសើរ​នោះ​ ​ហើយ​មិន​លះបង់​ទីសេនាសនៈ​ដ៏​ស្ងាត់​ ​គឺ​ព្រៃ​ ​និង​ដងព្រៃ​។​ ​ម្នាល​នា​គិ​តៈ​ ​ហេតុ​នោះ​ ​បាន​ជាត​ថា​គត​ ​ពេញចិត្ត​នឹង​ភិក្ខុ​នោះ​ ​ព្រោះតែ​នៅក្នុង​ព្រៃ​។​ ​ម្នាល​នា​គិ​តៈ​ ​ពេលណា​
ថយ | ទំព័រទី ១២៩ | បន្ទាប់
ID: 636854014686052921
ទៅកាន់ទំព័រ៖