ព្រះត្រៃបិដក ភាគ ៤៦

​ជា​អ្នក​មិន​ចង្អៀតចង្អល់​ ​ក្នុង​ពួក​សត្វ​ ​ដែល​ប្រកបដោយ​សេចក្តី​ចង្អៀតចង្អល់​ ​ជា​អ្នក​សម្រេច​នូវ​ធម្ម​ស្សោ​តៈ​ ​គឺ​វិបស្សនា​ ​ចំរើន​នូវ​ពុទ្ធានុស្សតិ​កម្មដ្ឋាន​។​ ​បពិត្រ​មហា​នាម​ ​មួយទៀត​ ​អរិយ​សាវក​រលឹក​រឿយ​ៗ​ ​នូវ​គុណព្រះធម៌​ថា​ ​ព្រះ​បរិយត្តិធម៌​ ​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​សំដែង​ហើយ​ ​ដោយ​ប្រពៃ​ ​ព្រះ​នព្វលោកុត្តរ​ធម៌​ ​ដែល​បុគ្គល​គប្បី​ឃើញ​ ​ដោយខ្លួនឯង​ ​ជា​ធម៌​ឲ្យផល​មិន​រង់ចាំ​កាល​ ​ជា​ធម៌​គួរ​ដល់​ឯ​ហិប​ស្ស​វិធី​ ​ជា​ធម៌​គួរ​បង្អោន​ចូល​មក​ទុក​ក្នុង​ខ្លួន​ ​ជា​ធម៌​ដែល​ពួក​វិញ្ញូ​ជន​ ​គប្បី​ដឹង​ច្បាស់​ចំពោះខ្លួន​។​ ​បពិត្រ​មហា​នាម​ ​ក្នុង​សម័យ​ណា​ ​អរិយ​សាវក​ ​រលឹក​រឿយ​ៗ​ ​នូវ​ព្រះធម៌​ ​ក្នុង​សម័យ​នោះ​ ​អរិយ​សាវក​នោះ​ ​រមែង​មិន​ត្រូវ​រាគៈ​រួបរឹត​ចិត្ត​ ​មិន​ត្រូវ​ទោសៈ​រួបរឹត​ចិត្ត​ ​មិន​ត្រូវ​មោហៈ​រួបរឹត​ចិត្តបាន​ ​ក្នុង​សម័យ​នោះ​ ​ចិត្ត​របស់​អរិយ​សាវក​នោះ​ ​រមែង​ជា​ចិត្តត្រង់​ ​ព្រោះ​ប្រារព្ធ​នូវ​គុណព្រះធម៌​។​ ​បពិត្រ​មហា​នាម​ ​លុះ​អរិយ​សាវក​ ​មានចិត្ត​ត្រង់​ហើយ​ ​រមែង​បាន​នូវ​ការ​ដឹង​នូវ​អត្ថ​ ​បាន​នូវ​ការ​ដឹង​នូវ​ធម៌​ ​បាន​នូវ​សេចក្តី​រីករាយ​ ​ប្រកបដោយ​ធម៌​ ​កាលបើ​មាន​សេចក្តី​រីករាយ​ហើយ​ ​បីតិ​ក៏​កើតឡើង​ ​កាលបើ​ចិត្ត​ប្រកបដោយ​បីតិ​ហើយ​ ​នាមកាយ​ក៏​ស្ងប់​រម្ងាប់​ ​លុះ​នាមកាយ​ស្ងប់​រម្ងាប់​ហើយ​ ​រមែង​ទទួល​នូវ​សេចក្តី​សុខ​ ​កាលបើ​មាន​សេចក្តី​សុខ​ ​ចិត្ត​ក៏​រមែង​ដម្កល់​មាំ​។​ ​បពិត្រ​មហា​នាម​ ​អរិយ​សាវក​នេះ​ ​ហៅថា​ ​
ថយ | ទំព័រទី ១៣ | បន្ទាប់
ID: 636853990024832380
ទៅកាន់ទំព័រ៖