ព្រះត្រៃបិដក ភាគ ៤៦
ទ្រង់ត្រឡប់ឡើងមក មានចីវរតែមួយ ទ្រង់ឈរធ្វើព្រះអង្គឲ្យប្រាកដ ដូចជាកាលមុន។ សម័យនោះឯង ដំរីឈ្មោះសេតៈ របស់ព្រះបាទបសេនទិកោសល ត្រូវគេដេញដំ ប្រគំតូរ្យតន្រ្តីដ៏ប្រសើរ ក៏ឆ្លងឡើងមកអំពីស្រះបុព្វកោដ្ឋកៈដែរ។ មហាជនបានឃើញដំរីនោះហើយ ក៏និយាយយ៉ាងនេះថា យីអើ ដំរីរបស់ស្តេច មានរូបល្អណាស់តើ យីអើ ដំរីរបស់ស្តេច គួរជាទីរមឹលមើលណាស់តើ យីអើ ដំរីរបស់ស្តេច គួរជាទីជ្រះថ្លាណាស់តើ យីអើ ដំរីរបស់ស្តេច មានកាយសមរម្យល្អណាស់តើ។ កាលបើមហាជន និយាយយ៉ាងនេះហើយ ព្រះឧទាយិដ៏មានអាយុ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន មហាជនបានឃើញនូវដំរីធំប្រសើរ មានកាយសមរម្យប៉ុណ្ណោះ ក៏និយាយយ៉ាងនេះថា យីអើ ប្រសើណាស់តើ ប្រសើរណាស់តើ ឬហ្ន៎ ឬថាមហាជន បានឃើញនូវវត្ថុឯទៀតណាមួយ ធំប្រសើរ មានកាយសមរម្យ ក៏និយាយយ៉ាងនេះថា យីអើ ប្រសើរណាស់តើ ប្រសើរណាស់តើ។ ម្នាលឧទាយិ មហាជនបានឃើញដំរីធំប្រសើរ មានកាយសមរម្យក្តី ក៏និយាយយ៉ាងនេះថា យីអើ ប្រសើរណាស់តើ ប្រសើរណាស់តើ។ ម្នាលឧទាយិ មហាជនបានឃើញសេះធំប្រសើរក្តី ម្នាលឧទាយិ មហាជនបានឃើញគោធំប្រសើរក្តី
ID: 636854025456088932
ទៅកាន់ទំព័រ៖