ព្រះត្រៃបិដក ភាគ ៤៦

​​ម្នាល​ឧទាយិ​ ​មហាជន​បានឃើញ​ពស់​ធំ​ប្រសើរ​ក្តី​ ​ម្នាល​ឧទាយិ​ ​មហាជន​ ​បានឃើញ​ដើមឈើ​ធំ​ប្រសើរ​ក្តី​ ​ម្នាល​ឧទាយិ​ ​មហាជន​បានឃើញ​មនុស្ស​ធំ​ប្រសើរ​ ​មាន​កាយ​សមរម្យ​ក្តី​ ​ហើយក៏​និយាយ​ ​យ៉ាងនេះ​ថា​ ​យីអើ​ ​ប្រសើរណាស់​តើ​ ​ប្រសើរណាស់​តើ​។​ ​ម្នាល​ឧទាយិ​ ​មួយទៀត​ ​បុគ្គល​ណា​ ​ក្នុង​លោក​ ​ព្រមទាំង​ទេវលោក​ ​មារ​លោក​ ​ព្រហ្មលោក​ ​ក្នុង​ពពួកសត្វ​ ​ព្រមទាំង​សមណព្រាហ្មណ៍​ ​ទាំង​មនុស្សជា​សម្មតិទេព​ ​និង​មនុស្ស​ដ៏​សេស​ ​មិន​ធ្វើ​នូវ​អំពើអាក្រក់​ ​ដោយ​កាយ​ ​ដោយ​វាចា​ ​ដោយចិត្ត​ ​តថាគត​ ​ក៏​ហៅ​បុគ្គល​នោះ​ថា​ ​នា​គៈ​ ​គឺ​បុគ្គល​ប្រសើរ​ ​ដូច្នេះ​ដែរ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ពាក្យ​នេះ​អស្ចារ្យ​ពេក​ណាស់​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ពាក្យ​នេះ​ចំឡែក​ពេក​ណាស់​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រោះ​ពាក្យ​នេះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​បាន​ពោល​ហើយដោយ​ប្រពៃ​។​ ​ម្នាល​ឧទាយិ​ ​មួយទៀត​ ​បុគ្គល​ណា​ ​ក្នុង​លោក​នេះ​ ​ព្រមទាំង​ទេវលោក​ ​មារ​លោក​ ​ព្រហ្មលោក​ ​ក្នុង​ពពួកសត្វ​ ​ព្រមទាំង​សមណព្រាហ្មណ៍​ ​ទាំង​មនុស្ស​ ​ជា​សម្មតិទេព​ ​និង​មនុស្ស​ដ៏​សេស​ ​មិន​ធ្វើ​នូវ​អំពើអាក្រក់​ ​ដោយ​កាយ​ ​ដោយ​វាចា​ ​ដោយចិត្ត​ ​តថាគត​ ​ហៅ​បុគ្គល​នោះ​ថា​ ​នា​គៈ​ ​ដូច្នេះ​ដែរ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ពាក្យ​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​សំដែង​ដោយ​ប្រពៃ​ហើយ​នេះ​ ​ខ្ញុំ​ព្រះអង្គ​សូម​អនុមោទនា​ ​ដោយ​គាថា​ទាំងនេះ​ថា​
ថយ | ទំព័រទី ១៣៣ | បន្ទាប់
ID: 636854025663330786
ទៅកាន់ទំព័រ៖