ព្រះត្រៃបិដក ភាគ ៤៦

​មនុស្ស​ទាំងឡាយ​ ​តែង​នមស្ការ​ ​ព្រះសម្ពុទ្ធ​អង្គ​ណា​ ​ដែល​ជា​មនុស្សជាតិ​ ​មានព្រះអង្គ​ទូន្មាន​ ​មាន​ព្រះទ័យ​ដំ​កល់​មាំ​ ​តាំងនៅ​ក្នុង​ផ្លូវ​ដ៏​ប្រសើរ​ ​ទ្រង់​ត្រេកអរ​ ​ក្នុង​ព្រះនិព្វាន​ ​ជាទី​រម្ងាប់​នូវ​ចិត្ត​ ​ដល់​នូវ​ត្រើយ​នៃ​ធម៌​ទាំងពួង​ ​គឺ​ ​ខន្ធ​ ​អាយតនៈ​ ​ធាតុ​ ​ខ្ញុំ​បានឮ​អំពីសំណាក់​ ​នៃ​ព្រះអរហន្ត​ថា​ ​សូម្បី​ពួក​ទេវតា​ ​ក៏​តែង​នមស្ការ​ ​ចំពោះ​ព្រះសម្ពុទ្ធ​អង្គ​នោះ​ ​ដែល​ទ្រង់​កន្លង​បង់​ ​នូវ​សំយោជនៈ​ទាំងអស់​ ​ចេញ​ចាក​ព្រៃ​ ​គឺ​កិលេស​ ​ហើយ​បាន​ដល់​ព្រះនិព្វាន​ ​ទ្រង់​ត្រេកអរ​ក្នុង​ការ​ចេញ​ចាក​កាម​ទាំងឡាយ​ ​ដូចជា​មាស​ ​ដែល​ផុត​ចាក​ថ្ម​ ​ព្រះពុទ្ធ​ ​ជា​បុគ្គល​ប្រសើរ​ ​រុងរឿង​ ​កន្លង​បង់​នូវ​សត្វ​ទាំងពួង​ ​ដូច​ភ្នំ​ហិមពាន្ត​ ​ដែល​រុងរឿង​ជាង​ភ្នំ​ដទៃ​ ​(​ព្រះសម្ពុទ្ធ​អង្គ​នោះ​)​ ​មាន​នាម​ប្រាកដ​ប្រសើរ​ជាង​នាគ​នាម​ទាំងអស់​។​ ​តថាគត​ ​នឹង​សំដែង​នូវ​ពុទ្ធ​នាគ​ ​ដល់​អ្នក​ទាំងឡាយ​ ​ព្រោះថា​ពុទ្ធ​នាគ​នោះ​ ​រមែង​មិន​ធ្វើអំពើ​អាក្រក់​ ​សេចក្តី​ស្ងប់ស្ងៀម​ ​និង​សេចក្តី​មិន​បៀតបៀន​ទាំងពីរ​នោះ​ ​ទុកជា​ជើង​ខាងមុខ​របស់​ពុទ្ធ​នាគ​ ​
ថយ | ទំព័រទី ១៣៤ | បន្ទាប់
ID: 636854025909274853
ទៅកាន់ទំព័រ៖