ព្រះត្រៃបិដក ភាគ ៤៦

​កាល​គាត់​ធ្វើ​មរណកាល​ទៅ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់ព្យាករ​ថា​ ​ជាស​ក​ទា​គាមិ​សត្វ​ ​បាន​ទៅ​កើត​ក្នុង​ពួក​ទេវតា​ ​ក្នុង​ស្ថាន​តុសិត​ដែរ​ ​បពិត្រ​ព្រះ​អានន្ទ​ដ៏​ចំរើន​ ​ធម៌​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​សំដែង​ហើយ​នេះ​ ​គួរឲ្យ​អ្នកផង​ដឹង​បាន​ ​ដោយហេតុ​ដូចម្តេច​ ​ដូចយ៉ាង​បុគ្គល​ពីរ​ពួក​ ​គឺ​ ​ព្រហ្មចារី​បុគ្គល​ ​១​ ​អព្រហ្មចារី​បុគ្គល​ ​១​ ​មាន​គតិ​ស្មើ​ ​ៗ​គ្នា​ ​ក្នុង​បរលោក​។​ ​ម្នាលនាង​ ​រឿង​នុ៎ះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់ព្យាករ​យ៉ាងហ្នឹងហើយ​។​ ​លំដាប់នោះ​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​ទទួលយក​ចង្ហាន់​បិណ្ឌបាត​ ​ក្នុង​លំនៅ​នៃ​មិគ​សាលា​ឧបាសិកា​រួចហើយ​ ​ក៏​ក្រោក​ចាក​អាសនៈ​ ​ចៀសចេញ​ទៅ​។​ ​លុះ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​ត្រឡប់​អំពី​បិណ្ឌបាត​ ​ក្នុង​វេលា​ខាងក្រោយ​ ​នៃ​ភត្ត​ហើយ​ ​ក៏​ចូល​ទៅ​រក​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ក្រាប​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ហើយ​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ក៏​ក្រាបបង្គំទូល​សួរ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ក្នុង​ទីឯណោះ​ ​ខ្ញុំ​ព្រះអង្គ​ស្លៀក​ស្បង់​ ​ប្រដាប់​បាត្រ​ ​និង​ចីវរ​ ​ក្នុង​បុព្វណ្ហសម័យ​ ​ហើយ​ចូល​ទៅកាន់​លំនៅ​ ​នៃ​មិគ​សាលា​ឧបាសិកា​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​អង្គុយ​លើ​អាសនៈ​ ​ដែលគេ​ក្រាល​ទុក​។​ ​
ថយ | ទំព័រទី ១៣៨ | បន្ទាប់
ID: 636854356663592918
ទៅកាន់ទំព័រ៖