ព្រះត្រៃបិដក ភាគ ៤៦

​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​គ្រានោះ​ ​មិគ​សាលា​ឧបាសិកា​ ​ចូល​មករ​ក​ខ្ញុំ​ព្រះអង្គ​ ​លុះ​ចូល​មកដល់​ហើយ​ ​ក៏​ថ្វាយបង្គំ​ខ្ញុំ​ព្រះអង្គ​ ​ហើយ​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​លុះ​មិគ​សាលា​ឧបាសិកា​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ក៏បាន​និយាយ​នឹង​ខ្ញុំ​ព្រះអង្គ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះ​អានន្ទ​ដ៏​ចំរើន​ ​ធម៌​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​សំដែង​ហើយ​នេះ​ ​គួរឲ្យ​អ្នកផង​ដឹង​បាន​ ​ដោយហេតុ​ដូចម្តេច​ ​ដូចយ៉ាង​បុគ្គល​ពីរ​ពួក​ ​គឺ​ ​ព្រហ្មចារី​បុគ្គល​ ​១​ ​អព្រហ្មចារី​បុគ្កល​ ​១​ ​មាន​គ​តិ​ស្មើ​ៗ​គ្នា​ ​ក្នុង​បរលោក​។​ ​បពិត្រ​លោកម្ចាស់​ដ៏​ចំរើន​ ​បិតា​របស់ខ្ញុំ​ ​ឈ្មោះ​បុ​រា​ណៈ​ ​ជា​អ្នក​ប្រព្រឹត្ត​ធម៌​ដ៏​ប្រសើរ​ ​ប្រព្រឹត្ត​ឆ្ងាយ​ ​វៀរចាក​មេថុន​ ​ជា​ធម៌​របស់​អ្នកស្រុក​ ​កាល​គាត់​ធ្វើ​មរណកាល​ទៅ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់ព្យាករ​ថា​ ​ជាស​ក​ទា​គាមិ​សត្វ​ ​បាន​ទៅ​កើត​ក្នុង​ពួក​ទេវតា​ ​ក្នុង​ស្ថាន​តុសិត​ ​បពិត្រ​លោកម្ចាស់​ដ៏​ចំរើន​ ​ឥសិ​ទត្តៈ​ ​ជាទីស្រឡាញ់​ ​នៃ​បិតា​របស់ខ្ញុំ​ ​ជា​អ្នក​មិន​ប្រព្រឹត្ត​ធម៌​ដ៏​ប្រសើរ​ទេ​ ​ជា​អ្នក​ត្រេកអរ​តែ​ក្នុង​ប្រពន្ធ​របស់​ខ្លួន​ ​កាល​គាត់​ធ្វើ​មរណកាល​ទៅ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់ព្យាករ​ថា​ ​ជាស​ក​ទា​គាមិ​សត្វ​ ​បាន​ទៅ​កើត​ក្នុង​ពួក​ទេវតា​ ​ក្នុង​ស្ថាន​តុសិត​ដែរ​។​ ​បពិត្រ​ព្រះ​អានន្ទ​ដ៏​ចំរើន​ ​ធម៌​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​សំដែង​ហើយ​នេះ​ ​គួរឲ្យ​អ្នកផង​ដឹង​បាន​ ​ដោយហេតុ​ដូចម្តេច​ ​ដូចយ៉ាង​បុគ្គល​ពីរ​ពួក​ ​គឺ​ ​ព្រហ្មចារី​បុគ្គល​ ​១​ ​អព្រហ្មចារី​បុគ្គល​ ​១​ ​មាន​គ​តិ​ស្មើ​ៗ​គ្នា​ ​ក្នុង​បរលោក​។​ ​
ថយ | ទំព័រទី ១៣៩ | បន្ទាប់
ID: 636854356874194963
ទៅកាន់ទំព័រ៖