ព្រះត្រៃបិដក ភាគ ៤៦

​ជា​អ្នក​ដល់​នូវ​ការ​ស្ងប់​រម្ងាប់​ ​ក្នុង​ពួក​សត្វ​ដែល​ប្រាសចាក​ការ​ស្ងប់​រម្ងាប់​ ​ជា​អ្នក​មិន​ចង្អៀតចង្អល់​ ​ក្នុង​ពួក​សត្វ​ ​ដែល​មាន​សេចក្តី​ចង្អៀតចង្អល់​ ​ជា​អ្នក​សម្រេច​នូវ​ធម្ម​ស្សោ​តៈ​ ​គឺ​វិបស្សនា​ ​ចំរើន​នូវ​ធម្មា​នុស្ស​តិ​កម្មដ្ឋាន​។​ ​បពិត្រ​មហា​នាម​ ​មួយទៀត​ ​អរិយ​សាវក​ ​រលឹក​រឿយ​ៗ​ ​នូវ​គុណ​នៃ​ព្រះសង្ឃ​ថា​ ​ព្រះសង្ឃ​សាវក​ ​នៃ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ប្រតិបត្តិ​ល្អ​ហើយ​ ​ព្រះសង្ឃ​សាវក​ ​នៃ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ប្រតិបត្តិ​ត្រង់​ហើយ​ ​ព្រះសង្ឃ​សាវក​ ​នៃ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ប្រតិបត្តិ​ដើម្បី​ត្រាស់​ដឹង​ព្រះនិព្វាន​ ​ព្រះសង្ឃ​សាវក​ ​នៃ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ប្រតិបត្តិ​គួរ​ដល់​សាមីចិកម្ម​ ​បើ​រាប់​ជាគូ​នៃ​បុរស​ ​បាន៤គូ​ ​បើ​រាប់​រៀង​ជា​បុរស​បុគ្គល​ ​បាន៨​ ​ព្រះសង្ឃ​ទាំង​នុ៎ះ​ ​ជា​សង្ឃ​សាវក​នៃ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​គួរ​ទទួល​នូវ​ចតុប្បច្ច័យ​ ​ដែលគេ​នាំមក​បូជា​ ​គួរ​ទទួល​នូវ​វត្ថុ​ ​ដែលគេ​រៀបចំ​ដើម្បី​ភ្ញៀវ​ ​គួរ​ទទួល​នូវ​ទក្ខិណាទាន​ ​គួរ​ដល់​អញ្ជលិកម្ម​ ​ជា​បុញ្ញក្ខេត្ត​ដ៏​ប្រសើរ​ ​របស់​សត្វលោក​។​ ​បពិត្រ​មហា​នាម​ ​ក្នុង​សម័យ​ណា​ ​អរិយ​សាវក​ ​រលឹក​រឿយ​ៗ​ ​នូវ​គុណព្រះសង្ឃ​ ​ក្នុង​សម័យ​នោះ​ ​អរិយ​សាវក​នោះ​ ​ក៏​មិន​ត្រូវ​រាគៈ​រួបរឹត​ចិត្ត​ ​មិន​ត្រូវ​ទោសៈ​រួបរឹត​ចិត្ត​ ​មិន​ត្រូវ​មោហៈ​រួបរឹត​ចិត្តបាន​ ​ក្នុង​សម័យ​នោះ​ ​ចិត្ត​របស់​អរិយ​សាវក​នោះ​ ​រមែង​ជា​ចិត្តត្រង់​ ​ព្រោះ​ប្រារព្ធ​នូវ​គុណព្រះសង្ឃ​។​ ​
ថយ | ទំព័រទី ១៤ | បន្ទាប់
ID: 636853990249285218
ទៅកាន់ទំព័រ៖