ព្រះត្រៃបិដក ភាគ ៤៦

​ម្នាល​អានន្ទ​ ​បុគ្គល​នេះ​ ​ប្រសើរ​ជាង​ ​ឧត្តម​ជាង​បុគ្គល​ជាន់មុន​ឯណោះ​។​ ​រឿង​នោះ​ ​ព្រោះ​ហេតុអ្វី​។​ ​ម្នាល​អានន្ទ​ ​ព្រោះ​ធម្ម​ស្សោ​តៈ​ ​គឺ​ ​វិបស្សនាញាណ​ ​រមែង​ដឹកនាំ​ ​នូវ​បុគ្គល​នេះ​ ​(​ឲ្យបាន​សម្រេច​អរិយភូមិ​)​។​ ​លំដាប់​តពីនោះមក​ ​អ្នកណា​គប្បី​ដឹង​បាន​នូវ​ហេតុ​នោះ​កើត​ ​លើកលែងតែ​ព្រះ​តថាគត​ចេញ​។​ ​ម្នាល​អានន្ទ​ ​ព្រោះហេតុនោះ​ ​បុគ្គល​ក្នុង​លោក​នេះ​ ​កុំ​ប្រកបដោយ​ប្រមាណ​ ​ក្នុង​បុគ្គល​ទាំងឡាយ​ផង​ ​កុំ​ប្រកាន់យក​នូវ​ប្រមាណ​ ​ក្នុង​បុគ្គល​ទាំងឡាយ​ផង​។​ ​ម្នាល​អានន្ទ​ ​ព្រោះថា​ ​បុគ្គល​កាន់​យក​នូវ​ប្រមាណ​ ​ក្នុង​បុគ្គល​ទាំងឡាយ​ហើយ​ ​ហៅថា​ ​ជីករំលើង​នូវ​គុណ​។​ ​ម្នាល​អានន្ទ​ ​តថាគត​ ​គប្បី​កាន់​យក​នូវ​ប្រមាណ​ ​ក្នុង​បុគ្គល​ទាំងឡាយ​បាន​ ​ឬបុគ្គល​ណា​ប្រហែល​នឹង​តថាគត​ ​(​ក៏​គប្បី​កាន់​យក​នូវ​ប្រមាណ​ ​ក្នុង​បុគ្គល​ទាំងឡាយ​បាន​ដែរ​)​។​ ​ម្នាល​អានន្ទ​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​មាន​សេចក្តី​ក្រោធ​ ​និង​មានះ​គ្រប​សង្កត់​ហើយ​ ​លោកធម៌​ ​រមែង​កើតឡើង​ដល់​បុគ្គល​នោះ​ ​សព្វ​ៗ​កាល​។​ ​បុគ្គល​នោះ​ ​មិនបាន​ធ្វើ​ដោយ​ការ​ស្តាប់​ផង​ ​មិនបាន​ធ្វើ​ដោយ​សេចក្តី​ព្យាយាម​ផង​ ​មិនបាន​ចាក់ធ្លុះ​ដោយ​ទិដ្ឋិ​ផង​ ​មិនបាន​នូវ​វិមុត្តិ​ ​ដែល​អាស្រ័យ​នូវ​ការ​ស្តាប់ធម៌​សព្វកាល​ផង​។​
ថយ | ទំព័រទី ១៤២ | បន្ទាប់
ID: 636854357560124196
ទៅកាន់ទំព័រ៖