ព្រះត្រៃបិដក ភាគ ៤៦

​លុះ​បុគ្គល​នោះ​ ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​រមែង​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​សាបសូន្យ​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​គុណវិសេស​ ​ជា​បុគ្គល​ដល់​នូវ​សេចក្តី​សាបសូន្យ​ ​មិនដល់​នូវ​គុណវិសេស​ឡើយ​។​ ​ម្នាល​អានន្ទ​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​មាន​សេចក្តី​ក្រោធ​ ​និង​មានះ​គ្រប​សង្កត់​ហើយ​ ​លោកធម៌​ ​រមែង​កើតឡើង​ ​ដល់​បុគ្គល​នោះ​សព្វ​ៗ​កាល​។​ ​បុគ្គល​នោះ​ ​បាន​ធ្វើ​ដោយ​ការ​ស្តាប់​ផង​។​បេ​។​ ​ម្នាល​អានន្ទ​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​មាន​សេចក្តី​ក្រោធ​ ​និង​មានះ​គ្រប​សង្កត់​ហើយ​ ​វចីសង្ខារ​ ​រមែង​កើតឡើង​ ​ដល់​បុគ្គល​នោះ​ ​សព្វ​ៗ​កាល​។​ ​បុគ្គល​នោះ​ ​មិនបាន​ធ្វើ​ដោយ​ការ​ស្តាប់​ផង​ ​មិនបាន​ធ្វើ​ដោយ​សេចក្តី​ព្យាយាម​ផង​ ​មិនបាន​ចាក់ធ្លុះ​ ​ដោយ​ទិដ្ឋិ​ផង​ ​មិនបាន​នូវ​វិមុត្តិ​ ​ដែល​អាស្រ័យ​នូវ​ការ​ស្តាប់ធម៌​សព្វកាល​ផង​។​ ​លុះ​បុគ្គល​នោះ​ ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​រមែង​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​សាបសូន្យ​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​គុណវិសេស​ ​ជា​បុគ្គល​ដល់​នូវ​ការ​សាបសូន្យ​ ​មិនដល់​នូវ​គុណវិសេស​។​ ​ម្នាល​អានន្ទ​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​មាន​សេចក្តី​ក្រោធ​ ​និង​មានះ​គ្រប​សង្កត់​ហើយ​ ​វចីសង្ខារ​ ​រមែង​កើតឡើង​ ​ដល់​បុគ្គល​នោះ​សព្វ​ៗ​កាល​។​ ​បុគ្គល​នោះ​ ​បាន​ធ្វើ​ដោយ​ការ​ស្តាប់​ផង​ ​បាន​ធ្វើ​ដោយ​សេចក្តី​ព្យាយាម​ផង​ ​បាន​ចាក់ធ្លុះ​ដោយ​ទិដ្ឋិ​ផង​ ​បាន​នូវ​វិមុត្តិ​ ​ដែល​អាស្រ័យ​នូវ​ការ​ស្តាប់ធម៌​សព្វកាល​ផង​។​
ថយ | ទំព័រទី ១៤៣ | បន្ទាប់
ID: 636854357768986143
ទៅកាន់ទំព័រ៖