ព្រះត្រៃបិដក ភាគ ៤៦

​លុះ​បុគ្គល​នោះ​ ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​រមែង​ប្រព្រឹត្តទៅ​ ​ដើម្បី​គុណវិសេស​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​សាបសូន្យ​ ​ជា​បុគ្គល​ដល់​នូវ​គុណវិសេស​ ​មិនដល់​នូវ​សេចក្តី​សាបសូន្យ​។​ ​ម្នាល​អានន្ទ​ ​បុគ្គល​អ្នក​កាន់​ ​យក​នូវ​ប្រមាណ​ ​រមែង​ដឹង​ប្រមាណ​ក្នុង​ធម៌​នោះ​ថា​ ​នោះ​ជា​ធម៌​របស់​អ្នកនេះ​ ​នោះ​ជា​ធម៌​របស់​អ្នកឯទៀត​ ​ព្រោះ​ហេតុអ្វី​ ​បាន​ជា​បុគ្គល​ទាំងនោះ​ ​មានធម៌​មួយ​ថោកទាប​ ​មានធម៌​មួយ​ឧត្តម​។​ ​ម្នាល​អានន្ទ​ ​ព្រោះថា​ ​ដំណើរ​នោះ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​មិនជា​ប្រយោជន៍​ ​ដើម្បី​សេចក្តី​ទុក្ខ​ ​អស់កាលជាយូរអង្វែង​ ​ដល់​បុគ្គល​ទាំងនោះ​។​ ​រឿង​នោះ​ ​បុគ្គល​ណា​ ​មាន​សេចក្តី​ក្រោធ​ ​និង​មានះ​គ្រប​សង្កត់​ហើយ​ ​វចីសង្ខារ​ ​រមែង​កើតឡើង​ ​ដល់​បុគ្គល​នោះ​សព្វ​ៗ​កាល​។​ ​បុគ្គល​នោះ​ ​បាន​ធ្វើ​ដោយ​ការ​ស្តាប់​ផង​ ​បាន​ធ្វើ​ដោយ​សេចក្តី​ព្យាយាម​ផង​ ​បាន​ចាក់ធ្លុះ​ដោយ​ទិដ្ឋិ​ផង​ ​បាន​នូវ​វិមុត្តិ​ ​ដែល​អាស្រ័យ​នូវ​ការ​ស្តាប់ធម៌​សព្វកាល​ផង​។​ ​ម្នាល​អានន្ទ​ ​បុគ្គល​នេះ​ ​ប្រសើរ​ជាង​ ​ឧត្តម​ជាង​បុគ្គល​ជាន់មុន​ឯណោះ​។​ ​រឿង​នោះ​ ​ព្រោះ​ហេតុអ្វី​។​ ​ម្នាល​អានន្ទ​ ​ព្រោះ​ធម្ម​ស្សោ​តៈ​ ​គឺ​វិបស្សនាញាណ​ ​ដឹកនាំ​នូវ​បុគ្គល​នេះ​ ​(​ឲ្យបាន​សម្រេច​អរិយភូមិ​)​។​ ​លំដាប់​តពីនោះមក​ ​អ្នកណា​គប្បី​ដឹង​បាន​នូវ​ហេតុ​នោះ​កើត​ ​លើកលែងតែ​ព្រះ​តថាគត​ចេញ​។​ ​ម្នាល​អានន្ទ​ ​ព្រោះហេតុនោះ​ ​បុគ្គល​ក្នុង​លោក​នេះ​ ​កុំ​ប្រកបដោយ​ប្រមាណ​ ​ក្នុង​បុគ្គល​ទាំងឡាយ​ផង​
ថយ | ទំព័រទី ១៤៤ | បន្ទាប់
ID: 636854357967147477
ទៅកាន់ទំព័រ៖