ព្រះត្រៃបិដក ភាគ ៤៦

​កុំ​ប្រកាន់យក​នូវ​ប្រមាណ​ ​ក្នុង​បុគ្គល​ទាំងឡាយ​ផង​។​ ​ម្នាល​អានន្ទ​ ​ព្រោះថា​ ​កាល​បុគ្គល​កាន់​យក​នូវ​ប្រមាណ​ ​ក្នុង​បុគ្គល​ទាំងឡាយ​ ​ហៅថា​ ​ជីករំលើង​នូវ​គុណ​។​ ​ម្នាល​អានន្ទ​ ​តថាគត​ ​កាន់​យក​នូវ​ប្រមាណ​ ​ក្នុង​បុគ្គល​ទាំងឡាយ​បាន​ ​ឬបុគ្គល​ណា​ ​ប្រហែល​នឹង​តថាគត​ ​(​ក៏​គប្បី​កាន់​យក​នូវ​ប្រមាណ​ ​ក្នុង​បុគ្គល​ទាំងឡាយ​បាន​ដែរ​ ​)​។​ ​ម្នាល​អានន្ទ​ ​មិគ​សាលា​ឧបាសិកា​ណា​ក្តី​ ​ជា​ស្រ្តី​ល្ងង់​ ​មិន​ឈ្លាស​ ​មាន​សភាព​ជា​ស្រ្តី​ ​មាន​សញ្ញា​ជា​ស្រ្តី​ ​ព្រះសម្មាសម្ពុទ្ធ​ទាំងឡាយ​ណា​ក្តី​ ​មាន​វិស័យ​មិនបាន​ទើសទាល់​ ​ក្នុង​សេចក្តី​ដឹង​ ​នូវ​ឥន្រ្ទិយ​រឹង​ ​និង​ទន់​ ​របស់​បុរស​បុគ្គល​ ​បុគ្គល​ទាំងពីរ​នោះ​ ​ឆ្ងាយ​អំពី​គ្នា​ណាស់​។​ ​ម្នាល​អានន្ទ​ ​បុគ្គល​ ​៦ពួក​នេះឯង​ ​មាន​ប្រាកដ​ក្នុង​លោក​។​ ​ម្នាល​អានន្ទ​ ​បុរាណ​ឧបាសក​ ​ប្រកបដោយ​សីល​ ​មាន​សភាព​យ៉ាងណា​ ​ឥសី​ទត្ត​ ​ក៏​ប្រកបដោយ​សីល​ ​មាន​សភាព​យ៉ាងនោះ​ដែរ​ ​តែ​បុរាណ​ឧបាសក​ ​មិនបាន​ដឹង​ ​នូវ​គតិ​របស់​ឥសី​ទត្ត​ ​ក្នុង​លោក​នេះ​ឡើយ​។​ ​ម្នាល​អានន្ទ​ ​ឥសី​ទត្ត​ ​ប្រកបដោយ​បញ្ញា​ ​មាន​សភាព​យ៉ាងណា​ ​បុរាណ​ឧបាសក​ ​ក៏​ប្រកបដោយ​បញ្ញា​ ​មាន​សភាព​យ៉ាងនោះ​ដែរ​ ​តែ​ឥសី​ទត្ត​ ​មិនបាន​ដឹង​ ​នូវ​គតិ​របស់បុរាណ​ឧបាសក​ ​ក្នុង​លោក​នេះ​ឡើយ​។​ ​ម្នាល​អានន្ទ​ ​បុគ្គល​ទាំងពីរ​នាក់​នេះ​ ​មាន​សេចក្តី​សាបសូន្យ​ ​ចាក​អង្គ​ ​១​ ​ដូច្នេះ​ឯង​។​
ថយ | ទំព័រទី ១៤៥ | បន្ទាប់
ID: 636854358189290183
ទៅកាន់ទំព័រ៖