ព្រះត្រៃបិដក ភាគ ៤៦

 ​[​៤៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្តី​ទ័លក្រ​ ​ជា​ទុក្ខ​នៃ​កាមភោគី​បុគ្គល​ ​(​បុគ្គល​អ្នក​បរិភោគ​កាម​)​ ​ក្នុង​លោក​ដែរ​ឬ​។​ ​ព្រះករុណា​ ​ព្រះអង្គ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ទ័លក្រ​ ​មិន​មាន​វត្ថុជា​របស់​ខ្លួន​ ​មិនបានជា​បុគ្គល​ស្តុកស្តម្ភ​ ​កាន់​យក​នូវ​បំណុល​ណា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការ​កាន់​យក​នូវ​បំណុល​នោះ​ ​ជា​ទុក្ខ​នៃ​កាមភោគី​បុគ្គល​ ​ក្នុង​លោក​ដែរ​ឬ​។​ ​ព្រះករុណា​ ​ព្រះអង្គ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ទ័លក្រ​ ​មិន​មាន​វត្ថុជា​របស់​ខ្លួន​ ​មិនបានជា​បុគ្គល​ស្តុកស្តម្ភ​ ​កាន់​យក​នូវ​បំណុល​ហើយ​ ​ប្តេជ្ញា​នូវ​អំពើ​ចងការ​ណា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អំពើ​ចងការ​នោះ​ ​ជា​ទុក្ខ​នៃ​កាមភោគី​បុគ្គល​ ​ក្នុង​លោក​ដែរ​ឬ​។​ ​ព្រះករុណា​ ​ព្រះអង្គ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ទ័លក្រ​ ​មិន​មាន​វត្ថុជា​របស់​ខ្លួន​ ​មិនបានជា​បុគ្គល​ស្តុកស្តម្ភ​ ​ប្តេជ្ញា​នូវ​អំពើ​ចងការ​ហើយ​ ​មិន​ឲ្យ​ការដែល​គេ​ឲ្យ​នាំមក​ ​តាម​កំណត់កាល​ ​ម្ចាស់បំណុល​ទាំងឡាយ​ ​រមែង​តឹង​ទារ​ ​នូវ​បុគ្គល​នោះ​ ​ដោយ​ការ​តឹង​ទារ​ណា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការ​តឹង​ទារ​នោះ​ ​ជា​ទុក្ខ​នៃ​កាមភោគី​បុគ្គល​ ​ក្នុង​លោក​ដែរ​ឬ​។​ ​ព្រះករុណា​ ​ព្រះអង្គ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ទ័លក្រ​ ​មិន​មាន​វត្ថុជា​របស់​ខ្លួន​ ​មិនបានជា​បុគ្គល​ស្តុកស្តម្ភ​ ​កាលបើ​គេ​តឹង​ទារ​ហើយ​ ​មិនបាន​ឲ្យ​គេ​ ​រមែង​ដេញ​តាម​នូវ​បុគ្គល​នោះ​ ​ដោយ​ការ​ដេញ​តាម​ទារ​ណា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការ​ដេញ​តាម​នោះ​ ​ជា​ទុក្ខ​នៃ​កាមភោគី​បុគ្គល​ ​ក្នុង​លោក​ដែរ​ឬ​។​ ​
ថយ | ទំព័រទី ១៤៦ | បន្ទាប់
ID: 636854358421253450
ទៅកាន់ទំព័រ៖