ព្រះត្រៃបិដក ភាគ ៤៦

​ព្រោះហេតុនោះ​ ​ពួក​ជន​ជា​ម្ចាស់​ ​រមែង​ដេញ​តាម​បុគ្គល​នោះ​ ​បុគ្គល​នោះ​ ​រមែង​ដល់​នូវ​ចំណង​ ​ចំណង​នេះឯង​ ​ជា​ទុក្ខ​នៃ​បុគ្គល​អ្នក​ប្រាថ្នា​នូវ​កាម​ ​និង​លាភ​ទាំងឡាយ​។​ ​ក្នុង​អរិយវិន័យ​ដូច្នោះ​ដែរ​ ​បុគ្គល​ណា​ ​មិន​មាន​សទ្ធា​ ​មិន​មាន​ហិរិ​ ​មិន​មាន​ឱត្តប្បៈ​ ​ជា​អ្នក​បំប៉ន​នូវ​បាបកម្ម​ ​ធ្វើ​នូវ​កាយទុច្ចរិត​ផង​ ​វចីទុច្ចរិត​ផង​ ​មនោ​ទុច្ចរិត​ផង​ ​ហើយ​ប្រាថ្នា​មិន​ឲ្យ​ជន​ដទៃ​ស្គាល់​ខ្លួន​ឡើយ​។​ ​បុគ្គល​នោះ​ ​រមែង​ញាប់ញ័រ​ដោយ​កាយ​ ​ដោយ​វាចា​ ​ឬ​ដោយចិត្ត​ ​ឈ្មោះថា​ ​បំប៉ន​នូវ​បាប​កម្ម​រឿយ​ៗ​ ​ក្នុង​ទី​នោះ​ៗ​។​ ​បុគ្គល​នោះ​ ​មានអំពើ​អាក្រក់​ឥត​ប្រាជ្ញា​ ​កាល​ដឹង​នូវ​អំពើអាក្រក់​របស់​ខ្លួន​ ​រមែង​លំបាក​ដូច​អ្នក​ទ័លក្រ​ ​កាន់​យក​នូវ​បំណុល​ហើយ​បរិភោគ​។​ ​សេចក្តី​ត្រិះរិះ​ដោយចិត្ត​ ​កើតឡើង​អំពី​សេចក្តី​ក្តៅក្រហាយ​ ​របស់​បុគ្គល​ដែល​នៅក្នុង​ស្រុក​ ​ឬនៅ​ក្នុង​ព្រៃ​ ​ក៏​ជា​ទុក្ខ​ ​ដូច​កូនបំណុល​ ​ដែល​ត្រូវ​ម្ចាស់បំណុល​ដេញ​តាម​ទារ​។​ ​បុគ្គល​នោះ​ ​មានអំពើ​អាក្រក់​ ​ឥត​ប្រាជ្ញា​ ​កាល​ដឹង​នូវ​អំពើអាក្រក់​របស់​ខ្លួន​ ​រមែង​ទៅកាន់​កំណើត​ណាមួយ​ ​ឬ​ជាប់​នៅក្នុង​នរក​ ​
ថយ | ទំព័រទី ១៥០ | បន្ទាប់
ID: 636854359450092296
ទៅកាន់ទំព័រ៖