ព្រះត្រៃបិដក ភាគ ៤៦
បុគ្គលនោះ លុះមានចិត្តផុតស្រឡះ ដោយប្រពៃហើយ ជាបុគ្គលមិនកក្រើក ដោយលោកធម៌ រមែងមានបច្ចវេក្ខណញ្ញាណថា វិមុត្តិរបស់អាត្មាអញ មិនបានកក្រើក ដូច្នេះ កើតឡើងក្នុងកិរិយាអស់ទៅ នៃភវសំយោជនៈ។ ញាណនុ៎ះឯង ជាញាណដ៏ឧត្តម សេចក្តីសុខក្នុងមគ្គ និងផលនុ៎ះ ជាសុខរកសេចក្តីសុខដទៃក្រៃលែងជាងគ្មាន ឥតមានសេចក្តីសោក ប្រាសចាកធុលី គឺកិលេស ជាទីក្សេម អរហត្តផលនុ៎ះ ជាគុណជាតដ៏ឧត្តម ជាងភាវៈនៃបុគ្គលមិនមានបំណុល។
[៤៦] សម័យមួយ ព្រះមហាចុន្ទដ៏មានអាយុ នៅក្នុងនិគម ឈ្មោះសញ្ជាតិ ជិតដែនឈ្មោះចេតី។ ក្នុងទីនោះ ព្រះមហាចុន្ទដ៏មានអាយុ មានថេរវាចាហៅភិក្ខុទាំងឡាយមកថា ម្នាលអាវុសោភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ បានទទួលស្តាប់ថេរវាចា ព្រះមហាចុន្ទដ៏មានអាយុថា អាវុសោ ដូច្នេះ។ ព្រះមហាចុន្ទដ៏មានអាយុ មានថេរវាចា ដូច្នេះថា មា្នលអាវុសោទាំងឡាយ ពួកធម្មយោគភិក្ខុ (ភិក្ខុអ្នកព្យាយាមក្នុងធម៌)
(១) ក្នុងសាសនានេះ បន្តុះបង្អាប់ពួកឈាយីភិក្ខុ (ភិក្ខុអ្នកមានឈាន) ថា
(១) សំដៅយកធម្មកថិក។ អដ្ឋកថា។
ID: 636854360302081027
ទៅកាន់ទំព័រ៖