ព្រះត្រៃបិដក ភាគ ៤៦

​ភិក្ខុ​ទាំងនេះ​ ​រិះគិត​ថា​ ​យើង​ជា​អ្នកមាន​ឈាន​ ​យើង​ជា​អ្នកមាន​ឈាន​ ​ចុះ​ភិក្ខុ​ទាំងនេះ​ ​គិត​អ្វី​ ​ភិក្ខុ​ទាំងនេះ​ ​គិត​ដើម្បីអ្វី​ ​ភិក្ខុ​ទាំងនេះ​ ​គិត​ដោយហេតុ​អ្វី​។​ ​បណ្តា​ភិក្ខុ​ទាំងនោះ​ ​ឯ​ពួក​ធម្ម​យោគ​ភិក្ខុ​ ​ក៏​មិន​ជ្រះថ្លា​ ​ពួ​ក​ឈា​យី​ភិក្ខុ​ ​ក៏​មិន​ជ្រះថ្លា​ ​ទាំង​មិនបាន​ប្រតិបត្តិ​ ​ដើម្បី​ជា​ប្រយោជន៍​ ​ដល់​ជន​ច្រើន​ ​ដើម្បី​សេចក្តី​សុខ​ ​ដល់​ជន​ច្រើន​ ​ដើម្បី​សេចក្តី​ចំរើន​ ​ដើម្បី​ប្រយោជន៍​ ​ដើម្បី​សេចក្តី​សុខ​ ​ដល់​ជន​ច្រើន​ ​ដល់​ទេវតា​ ​និង​មនុស្ស​ ​ទាំងឡាយ​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ឯ​ពួ​ក​ឈា​យី​ភិក្ខុ​ ​ក្នុង​សាសនា​នេះ​ ​រមែង​បន្តុះ​បង្អាប់​ធម្ម​យោគ​ភិក្ខុ​ថា​ ​ភិក្ខុ​ទាំងនេះ​ ​ជា​អ្នកមាន​ចិត្ត​ប៉ោង​ឡើង​ ​មានចិត្ត​ខ្ពស់​ឡើង​ ​មានចិត្ត​ឃ្លេងឃ្លោង​ ​មាន​មាត់រឹង​ ​មាន​វាចា​រោយរាយ​ ​មានសតិ​ភ្លាំងភ្លាត់​ ​មិនបាន​ដឹង​ព្រម​ ​មានចិត្ត​មិន​ដំ​កល់​មាំ​ ​មានចិត្ត​រវើរវាយ​ ​មាន​ឥន្រ្ទិយ​តាំងនៅ​ ​ជាប្រក្រតី​ ​គិតថា​ ​យើង​ជា​អ្នកមាន​ព្យាយាម​ក្នុង​ធម៌​ ​យើង​ជា​អ្នកមាន​ព្យាយាម​ក្នុង​ធម៌​ ​ភិក្ខុ​ទាំងនេះ​ ​ជា​ធម្ម​យោគ​អ្វី​ ​ភិក្ខុ​ទាំងនេះ​ ​ជា​ធម្ម​យោគ​ដើម្បីអ្វី​ ​ភិក្ខុ​ទាំងនេះ​ ​ជា​ធម្ម​យោគ​ ​ដោយហេតុ​អ្វី​ ​បណ្តា​ភិក្ខុ​ទាំងនោះ​ ​ឯ​ពួ​ក​ឈា​យី​ភិក្ខុ​ ​ក៏​មិន​ជ្រះថ្លា​ ​ពួក​ធម្ម​យោគ​ភិក្ខុ​ ​ក៏​មិន​ជ្រះថ្លា​ ​ទាំង​មិនបាន​ប្រតិបត្តិ​ ​ដើម្បី​ជា​ប្រយោជន៍​ ​ដល់​ជន​ច្រើន​ ​ដើម្បី​សេចក្តី​សុខ​ ​ដល់​ជន​ច្រើន​ ​ដើម្បី​សេចក្តី​ចំរើន​ ​ដើម្បី​ប្រយោជន៍​ ​
ថយ | ទំព័រទី ១៥៣ | បន្ទាប់
ID: 636854360520973547
ទៅកាន់ទំព័រ៖