ព្រះត្រៃបិដក ភាគ ៤៦
ដើម្បីសេចក្តីសុខ ដល់ជនច្រើន ដល់ទេវតា និងមនុស្សទាំងឡាយ។ ម្នាលអាវុសោទាំងឡាយ ពួកធម្មយោគភិក្ខុ ក្នុងសាសនានេះ រមែងនិយាយសរសើរតែពួកភិក្ខុជាធម្មយោគៈដូចគ្នា មិននិយាយសរសើរពួកឈាយីភិក្ខុឡើយ។ បណ្តាភិក្ខុទាំងនោះ ឯពួកធម្មយោគភិក្ខុ ក៏មិនជ្រះថ្លា ពួកឈាយីភិក្ខុ ក៏មិនជ្រះថ្លា ទាំងមិនបានប្រតិបត្តិ ដើម្បីជាប្រយោជន៍ ដល់ជនច្រើន ដើម្បីសេចក្តីសុខ ដល់ជនច្រើន ដើម្បីសេចក្តីចំរើន ដើម្បីជាប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ជនច្រើន ដល់ទេវតា និងមនុស្សទាំងឡាយ។ ម្នាលអាវុសោទាំងឡាយ ឯពួកឈាយីភិក្ខុ ក្នុងសាសនានេះ រមែងនិយាយសរសើរតែពួកឈាយីភិក្ខុដូចគ្នា មិននិយាយសរសើរពួកធម្មយោគភិក្ខុឡើយ។ បណ្តាភិក្ខុទាំងនោះ ឯពួកឈាយីភិក្ខុ ក៏មិនជ្រះថ្លា ពួកធម្មយោគភិក្ខុ ក៏មិនជ្រះថ្លា ទាំងមិនបានប្រតិបត្តិ ដើម្បីជាប្រយោជន៍ ដល់ជនច្រើន ដើម្បីសេចក្តីសុខ ដល់ជនច្រើន ដើម្បីសេចក្តីចំរើន ដើម្បីជាប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ជនច្រើន ដល់ទេវតា និងមនុស្សទាំងឡាយ។ ម្នាលអាវុសោទាំងឡាយ ព្រោះហេតុនោះ ភិក្ខុក្នុងសាសនានេះ គប្បីសិក្សាយ៉ាងនេះថា យើងជាធម្មយោគភិក្ខុ នឹងនិយាយសរសើរពួកឈាយីភិក្ខុ។ ម្នាលអាវុសោទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះចុះ។
ID: 636854360729885496
ទៅកាន់ទំព័រ៖