ព្រះត្រៃបិដក ភាគ ៤៦
រឿងនោះ ព្រោះហេតុអ្វី។ ម្នាលអាវុសោទាំងឡាយ ព្រោះថា បុគ្គលណា បានពាល់ត្រូវនូវធាតុ ឈ្មោះអមតៈ ដោយនាមកាយហើយ បុគ្គលនុ៎ះ ជាបុគ្គលអស្ចារ្យ រកបានដោយក្រក្នុងលោក។ ម្នាលអាវុសោទាំងឡាយ ព្រោះហេតុនោះ ភិក្ខុក្នុងសាសនានេះ គួរសិក្សាយ៉ាងនេះថា យើងជាពួកឈាយីភិក្ខុ នឹងនិយាយសរសើរពួកធម្មយោគភិក្ខុ។ ម្នាលអាវុសោទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះចុះ។ រឿងនោះ ព្រោះហេតុអ្វី។ ម្នាលអាវុសោទាំងឡាយ ព្រោះថា បុគ្គលណា ត្រាស់ដឹង ឃើញនូវចំណែកនៃអត្ថ ដ៏ជ្រាលជ្រៅ ដោយប្រាជ្ញាហើយ បុគ្គលនុ៎ះ ជាបុគ្គលអស្ចារ្យ រកបានដោយក្រក្នុងលោក។
[៤៧] គ្រានោះ មោឡិយសិវកបរិព្វាជក (បរិព្វាជក ឈ្មោះមោឡិយសិវកៈ) ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះដ៏មានព្រះភាគ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏អង្គុយក្នុងទីសមគួរ។ លុះមោឡិយសិវកបរិព្វាជក អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ដែលហៅថា សន្ទិដ្ឋិកធម៌ សន្ទិដ្ឋិកធម៌ បពិត្រព្រះអង្គដ៏ចំរើន ចុះសន្ទិដ្ឋិកធម៌ អកាលិកធម៌ ឯហិបស្សិកធម៌ ឱបនយិកធម៌ បច្ចត្តំ វេទិតព្វោ វិញ្ញូហិធម៌ តើដូចម្តេច។ ម្នាលសិវកៈ បើដូច្នោះ
ID: 636854360975069520
ទៅកាន់ទំព័រ៖