ព្រះត្រៃបិដក ភាគ ៤៦

អ្នក​គាប់ចិត្ត​យ៉ាងណា​ ​គប្បី​ដោះស្រាយ​ ​នូវ​ហេតុ​នោះ​ ​យ៉ាងនោះ​ចុះ​។​ ​ម្នាល​ព្រាហ្មណ៍​ ​អ្នក​សំគាល់​នូវ​ហេតុ​នោះ​ ​ដូចម្តេច​ ​កាល​រាគៈ​ ​មាន​ក្នុង​សន្តាន​ក្តី​ ​អ្នកដឹង​ច្បាស់​ថា​ ​រាគៈ​ ​មាន​ក្នុង​សន្តាន​របស់​អាត្មាអញ​ ​កាល​រាគៈ​ ​មិន​មាន​ក្នុង​សន្តាន​ក្តី​ ​អ្នកដឹង​ច្បាស់​ថា​ ​រាគៈ​ ​មិន​មាន​ក្នុង​សន្តាន​ ​របស់​អាត្មាអញ​ដែរ​ឬទេ​។​ ​ព្រះករុណា​ ​ព្រះអង្គ​។​ ​ម្នាល​ព្រាហ្មណ៍​ ​កាល​រាគៈ​ ​មាន​ក្នុង​សន្តាន​ក្តី​ ​អ្នកដឹង​ច្បាស់​ថា​ ​រាគៈ​ ​មាន​ក្នុង​សន្តាន​របស់​អាត្មាអញ​ ​កាល​រាគៈ​ ​មិន​មាន​ក្នុង​សន្តាន​ក្តី​ ​អ្នកដឹង​ច្បាស់​ថា​ ​រាគៈ​មិន​មាន​ក្នុង​សន្តាន​ ​របស់​អាត្មាអញ​ ​ដោយហេតុ​ណា​ ​ម្នាល​ព្រាហ្មណ៍​ ​យ៉ាងនេះ​ឯង​ ​ហៅថា​ ​សន្ទិដ្ឋិក​ធម៌​។​បេ​។​ ​ម្នាល​ព្រាហ្មណ៍​ ​អ្នក​សំគាល់​នូវ​ហេតុ​នោះ​ ​ដូចម្តេច​ ​កាល​ទោសៈ​ ​មាន​ក្នុង​សន្តាន​ក្តី​ ​កាល​មោហៈ​ ​មាន​ក្នុង​សន្តាន​ក្តី​ ​កាល​ហេតុ​ជា​គ្រឿង​ប្រទូស្ត​ ​នៃ​កាយទ្វារ​ ​មាន​ក្នុង​សន្តាន​ក្តី​ ​កាល​ហេតុ​ជា​គ្រឿង​ប្រទូស្ត​ ​នៃ​វចីទ្វារ​ ​មាន​ក្នុង​សន្តាន​ក្តី​។​បេ​។​ ​កាល​ហេតុ​ជា​គ្រឿង​ប្រទូស្ត​ ​នៃ​មនោទ្វារ​ ​មាន​ក្នុង​សន្តាន​ក្តី​ ​អ្នកដឹង​ច្បាស់​ថា​ ​ហេតុ​ជា​គ្រឿង​ប្រទូស្ត​ ​នៃ​មនោទ្វារ​ ​មាន​ក្នុង​សន្តាន​របស់​អាត្មាអញ​ ​កាល​ហេតុ​ជា​គ្រឿង​ប្រទូស្ត​ ​នៃ​មនោទ្វារ​ ​មិន​មាន​ក្នុង​សន្តាន​ក្តី​ ​អ្នកដឹង​ច្បាស់​ថា​ ​ហេតុ​ជា​គ្រឿង​ប្រទូស្ត​ ​នៃ​មនោទ្វារ​ ​មិន​មាន​ក្នុង​សន្តាន​ ​របស់​អាត្មាអញ​ដែរ​ឬ​។​ ​ព្រះករុណា​ ​ព្រះអង្គ​។​ ​
ថយ | ទំព័រទី ១៥៨ | បន្ទាប់
ID: 636854361742733428
ទៅកាន់ទំព័រ៖