ព្រះត្រៃបិដក ភាគ ៤៦

​ម្នាល​ព្រាហ្មណ៍​ ​កាល​ហេតុ​ជា​គ្រឿង​ប្រទូស្ត​ ​នៃ​មនោទ្វារ​ ​មាន​ក្នុង​សន្តាន​ក្តី​ ​អ្នកដឹង​ច្បាស់​ថា​ ​ហេតុ​ជា​គ្រឿង​ប្រទូស្ត​ ​នៃ​មនោទ្វារ​ ​មាន​ក្នុង​សន្តាន​ ​របស់​អាត្មាអញ​ ​កាល​ហេតុ​ជា​គ្រឿង​ប្រទូស្ត​ ​នៃ​មនោទ្វារ​ ​មិន​មាន​ក្នុង​សន្តាន​ក្តី​ ​អ្នកដឹង​ច្បាស់​ថា​ ​ហេតុ​ជា​គ្រឿង​ប្រទូស្ត​ ​នៃ​មនោទ្វារ​ ​មិន​មាន​ក្នុង​សន្តាន​របស់​អាត្មាអញ​ ​ដោយហេតុ​ណា​ ​ម្នាល​ព្រាហ្មណ៍​ ​យ៉ាងនេះ​ឯង​ ​ហៅថា​ ​សន្ទិដ្ឋិក​ធម៌​ ​អ​កាលិក​ធម៌​ ​ឯ​ហិប​ស្សិ​ក​ធម៌​ ​ឱ​បន​យិ​ក​ធម៌​ ​បច្ច​ត្តំ​ ​វេ​ទិ​ត​ព្វោ​ ​វិញ្ញូ​ហិ​ធម៌​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ច្បាស់លាស់​ពេក​ណាស់​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ច្បាស់លាស់​ពេក​ណាស់​។​បេ​។​ ​សូម​ព្រះ​គោតម​ដ៏​ចំរើន​ ​សំគាល់​នូវ​ខ្ញុំ​ព្រះអង្គ​ ​ថា​ជា​ឧបាសក​ ​អ្នក​ដល់​នូវ​សរណៈ​ ​ស្មើដោយ​ជីវិត​ ​ចាប់​ដើម​អំពី​ថ្ងៃនេះ​តទៅ​។​
 [​៤៩​]​ ​សម័យមួយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​គង់​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ជិត​ក្រុង​សាវត្ថី​ ​សម័យ​នោះ​ ​ព្រះ​ខេ​មៈ​ដ៏​មាន​អាយុ​ ​និង​ព្រះ​សុ​មនៈ​ដ៏​មាន​អាយុ​ ​នៅក្នុង​អន្ធ​វន​ ​ជិត​ក្រុង​សាវត្ថី​។​ ​គ្រានោះ​ ​ព្រះ​ខេ​មៈ​ដ៏​មាន​អាយុ​ ​និង​ព្រះ​សុ​មនៈ​ដ៏​មាន​អាយុ​ ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ក្រាប​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ហើយ​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​ព្រះ​ខេ​មៈ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​
ថយ | ទំព័រទី ១៥៩ | បន្ទាប់
ID: 636854361993827790
ទៅកាន់ទំព័រ៖