ព្រះត្រៃបិដក ភាគ ៤៦

​បពិត្រ​មហា​នាម​ ​លុះ​អរិយ​សាវក​មានចិត្ត​ត្រង់​ហើយ​ ​រមែង​បាន​នូវ​ការ​ដឹង​នូវ​អត្ថ​ ​បាន​នូវ​ការ​ដឹង​នូវ​ធម៌​ ​បាន​នូវ​សេចក្តី​រីករាយ​ ​ប្រកបដោយ​ធម៌​ ​កាលបើ​មាន​សេចក្តី​រីករាយ​ហើយ​ ​បីតិ​ក៏​កើតឡើង​ ​កាលបើ​ចិត្ត​ប្រកបដោយ​បីតិ​ហើយ​ ​នាមកាយ​ក៏​ស្ងប់​រម្ងាប់​ ​លុះ​នាមកាយ​ស្ងប់​រម្ងាប់​ហើយ​ ​ក៏​រមែង​ទទួល​នូវ​សេចក្តី​សុខ​ ​កាលបើ​មាន​សេចក្តី​សុខ​ហើយ​ ​ចិត្ត​ក៏​រមែង​ដំ​កល់​មាំ​។​ ​បពិត្រ​មហា​នាម​ ​អរិយ​សាវក​នេះ​ ​ហៅថា​ជា​អ្នក​ដល់​នូវ​ការ​ស្ងប់​រម្ងាប់​ ​ក្នុង​ពួក​សត្វ​ ​ដែល​ប្រាសចាក​ការ​ស្ងប់​រម្ងាប់​ ​ជា​អ្នក​មិន​ចង្អៀតចង្អល់​ ​ក្នុង​ពួក​សត្វ​ ​ដែល​មាន​សេចក្តី​ចង្អៀតចង្អល់​ ​ជា​អ្នក​សម្រេច​នូវ​ធម្ម​ស្សោ​តៈ​ ​គឺ​វិបស្សនា​ ​ចំរើន​នូវ​សីលានុស្សតិ​កម្មដ្ឋាន​ ​បពិត្រ​មហា​នាម​ ​មួយទៀត​ ​អរិយ​សាវក​ ​រលឹក​រឿយ​ៗ​ ​នូវ​ចាគៈ​របស់​ខ្លួន​ថា​ ​ឱ​ហ៎្ន​ ​អញ​ពេញជា​មានលាភ​ហើយ​ ​ឱ​ហ៎្ន​ ​អត្តភាព​ជា​មនុស្ស​ ​អញ​ពេញជា​ ​បាន​ល្អ​ហើយ​ ​ព្រោះ​កាល​ពួក​សត្វ​មាន​សេចក្តី​កំណាញ់​ជា​មន្ទិល​ ​កំពុង​រួបរឹត​ ​អញ​មានចិត្ត​ប្រាសចាក​សេចក្តី​កំណាញ់​ជា​មន្ទិល​ ​ជា​អ្នកមាន​ការ​លះ​រួចផុត​ហើយ​ ​មានដៃ​លាង​ស្អាត​ហើយ​ ​ត្រេកអរ​ក្នុង​ការ​លះបង់​ ​ជា​បុគ្គល​គួរ​គេ​សូម​ ​ត្រេកអរ​ក្នុង​ការចែកចាយ​ទាន​ ​នៅ​គ្រប់គ្រង​ផ្ទះ​។​ ​បពិត្រ​មហា​នាម​ ​ក្នុង​សម័យ​ណា​ ​អរិយ​សាវក​រលឹក​រឿយ​ៗ​ ​នូវ​ចាគៈ​ ​ក្នុង​សម័យ​នោះ​ ​អរិយ​សាវក​នោះ​ ​រមែង​មិន​ត្រូវ​រាគៈ​រួបរឹត​ចិត្ត​ ​
ថយ | ទំព័រទី ១៦ | បន្ទាប់
ID: 636853990640727607
ទៅកាន់ទំព័រ៖