ព្រះត្រៃបិដក ភាគ ៤៦

​ក៏​ក្រាបបង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ភិក្ខុ​ណា​ ​ជាង​អរហន្ត​ខីណាស្រព​ ​មាន​មគ្គ​ព្រហ្មចរិយ​ធម៌​នៅ​រួចហើយ​ ​មាន​សោឡស​កិច្ច​ធ្វើរួចហើយ​ ​មានភារៈ​ដាក់ចុះ​ហើយ​ ​មានប្រយោជន៍​របស់​ខ្លួន​ ​សម្រេច​ហើយ​ ​មាន​ភវ​សំយោជនៈ​អស់រលីង​ហើយ​ ​មានចិត្ត​ផុត​ស្រឡះ​ហើយ​ ​ព្រោះ​ដឹង​ដោយ​ប្រពៃ​ ​ភិក្ខុ​នោះ​ ​មិន​មាន​សេចក្តី​ត្រិះរិះ​ថា​ ​បុគ្គល​ដទៃ​ ​ប្រសើរ​ជាង​អាត្មាអញ​ក្តី​ ​ប្រហែល​អាត្មាអញ​ក្តី​ ​ថោកទាប​ជាង​អាត្មាអញ​ក្តី​ ​យ៉ាងនេះ​ទេ​។​ ​ព្រះ​ខេ​មៈ​ដ៏​មាន​អាយុ​ ​បាន​ក្រាបបង្គំទូល​ដូច្នេះហើយ​។​ ​ព្រះ​សាស្តា​ ​ក៏​សព្វ​ព្រះ​ហ្ឫទ័យ​។​ ​លំដាប់នោះ​ ​ព្រះ​ខេ​មៈ​ដ៏​មាន​អាយុ​ ​គិតថា​ ​ព្រះ​សាស្តា​របស់​អាត្មាអញ​ ​ទ្រង់​សព្វ​ព្រះ​ហ្ឫទ័យ​ហើយ​ ​ក៏​ក្រោក​ចាក​អាសនៈ​ ​ក្រាប​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ធ្វើ​ប្រទក្សិណ​ ​ហើយ​ចៀសចេញ​ទៅ​។​ ​លំដាប់នោះ​ ​កាល​ព្រះ​ខេ​មៈ​ដ៏​មាន​អាយុ​ ​ចៀសចេញ​ទៅ​ ​មិនយូរ​ប៉ុន្មាន​ ​ព្រះ​សុ​មនៈ​ដ៏​មាន​អាយុ​ ​ក៏​ក្រាបបង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ភិក្ខុ​ណា​ ​ជា​អរហន្ត​ខីណាស្រព​ ​មាន​មគ្គ​ព្រហ្មចរិយ​នៅ​រួចហើយ​ ​មាន​សោឡស​កិច្ច​ធ្វើរួចហើយ​ ​មានភារៈ​ដាក់ចុះ​ហើយ​ ​មានប្រយោជន៍​របស់​ខ្លួន​សម្រេច​ហើយ​ ​មាន​ភវ​សំយោជនៈ​អស់រលីង​ហើយ​ ​មានចិត្ត​ផុត​ស្រឡះ​ហើយ​ ​ព្រោះ​ដឹង​ដោយ​ប្រពៃ​ ​ភិក្ខុ​នោះ​ ​មិន​មាន​សេចក្តី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​មិន​មាន​បុគ្គល​ដទៃ​ ​ប្រសើរ​ជាង​អាត្មាអញ​ផង​ ​
ថយ | ទំព័រទី ១៦០ | បន្ទាប់
ID: 636854362221320802
ទៅកាន់ទំព័រ៖