ព្រះត្រៃបិដក ភាគ ៤៦

​មិន​មាន​បុគ្គល​ដទៃ​ ​ប្រហែល​នឹង​អាត្មាអញ​ផង​ ​មិន​មាន​បុគ្គល​ដទៃ​ ​ថោកទាប​ជាង​អាត្មាអញ​ផង​។​ ​ព្រះ​សុ​មនៈ​ដ៏​មាន​អាយុ​ ​បាន​ក្រាបបង្គំទូល​ដូច្នេះ​រួចហើយ​។​ ​ព្រះ​សាស្តា​ ​ក៏​ទ្រង់​សព្វ​ព្រះ​ហ្ឫទ័យ​។​ ​គ្រានោះ​ ​ព្រះ​សុ​មនៈ​ដ៏​មាន​អាយុ​ ​គិតថា​ ​ព្រះ​សាស្តា​របស់​អាត្មាអញ​ ​ទ្រង់​សព្វ​ព្រះ​ហ្ឫទ័យ​ហើយ​ ​ក៏​ក្រោក​ចាក​អាសនៈ​ ​ក្រាប​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ធ្វើ​ប្រទក្សិណ​ ​ហើយ​ចៀសចេញ​ទៅ​។​ ​លំដាប់នោះ​ ​កាល​ព្រះ​ខេ​មៈ​ដ៏​មាន​អាយុ​ ​និង​ព្រះ​សុ​មនៈ​ដ៏​មាន​អាយុ​ ​ចៀសចេញ​ទៅ​ ​មិនយូរ​ប៉ុន្មាន​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​នឹង​ភិក្ខុ​ទាំងឡាយ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​កុលបុត្ត​ ​រមែង​ពោល​នូវ​អរហត្តផល​ ​យ៉ាងនេះ​ឯង​ ​ទាំង​សេចក្តី​ ​ក៏​ពួក​កុលបុត្ត​នោះ​ ​បាន​ពោល​ហើយ​ ​ទាំង​ខ្លួន​ ​ក៏​ពួក​កុលបុត្ត​នោះ​ ​មិនបាន​បង្អោន​ទៅ​ដោយ​មានះ​ ​ចំណែក​មោឃបុរស​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ហាក់ដូចជា​រីករាយ​ ​ពោល​នូវ​អរហត្តផល​ ​ពួក​មោឃបុរស​ទាំងនោះ​ ​នឹង​ដល់​នូវ​សេចក្តី​ទុក្ខ​ ​ក្នុង​កាល​ជា​ខាងក្រោយ​។​
ថយ | ទំព័រទី ១៦១ | បន្ទាប់
ID: 636854362435703064
ទៅកាន់ទំព័រ៖