ព្រះត្រៃបិដក ភាគ ៤៦

​ព្រះ​ខីណាស្រព​ទាំងឡាយ​ ​មិនបាន​បង្អោនខ្លួន​ទៅ​ដោយ​មានះ​ ​ក្នុង​ពួក​បុគ្គល​ខ្ពស់​ ​មិនបាន​បង្អោនខ្លួន​ ​ទៅ​ដោយ​មានះ​ ​ក្នុង​ពួក​បុគ្គល​ទាប​ ​មិនបាន​បង្អោនខ្លួន​ទៅ​ដោយ​មានះ​ ​ក្នុង​បុគ្គល​ស្មើនឹង​ខ្លួន​ ​ព្រោះ​មាន​ជាតិ​ ​អស់ហើយ​ ​មាន​មគ្គ​ព្រហ្មចរិយ​ធម៌​ ​នៅ​រួចហើយ​ ​មានចិត្ត​ផុត​ស្រឡះ​ ​ចាក​សំយោជនៈ​ហើយ​។​

 [​៥០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​ឥន្រ្ទិយ​សំវរៈ​ ​មិន​មាន​ហើយ​ ​សីល​នៃ​បុគ្គល​ ​ដែល​វិបត្តិ​ចាក​ឥន្រ្ទិយ​សំវរៈ​ ​ឈ្មោះថា​ ​មាន​ឧបនិស្ស័យ​សាបសូន្យ​ហើយ​ ​កាលបើ​សីល​ ​មិន​មាន​ហើយ​ ​សម្មាសមាធិ​ ​នៃ​បុគ្គល​ដែល​វិបត្តិ​ចាក​សីល​ ​ឈ្មោះថា​ ​មាន​ឧបនិស្ស័យ​សាបសូន្យ​ហើយ​ ​កាលបើ​សម្មាសមាធិ​ ​មិន​មាន​ហើយ​ ​យថាភូត​ញ្ញាណ​ទស្សនៈ​ ​នៃ​បុគ្គល​ដែល​វិបត្តិ​ ​ចាក​សម្មាសមាធិ​ ​ឈ្មោះថា​ ​មាន​ឧបនិស្ស័យ​សាបសូន្យ​ហើយ​ ​កាលបើ​យថាភូត​ញ្ញាណ​ទស្សនៈ​ ​មិន​មាន​ហើយ​ ​និ​ព្វិ​ទា​វិ​រាគៈ​ ​នៃ​បុគ្គល​ដែល​វិបត្តិ​ ​ចាក​យថាភូត​ញ្ញាណ​ទស្សនៈ​ ​ឈ្មោះថា​ ​មាន​ឧបនិស្ស័យ​សាបសូន្យ​ហើយ​ ​កាលបើ​និ​ព្វិ​ទា​វិ​រាគៈ​ ​មិន​មាន​ហើយ​ ​វិមុត្តិ​ញ្ញាណ​ទស្សនៈ​ ​នៃ​បុគ្គល​ដែល​វិបត្តិ​ ​ចាក​និ​ព្វិ​ទា​វិ​រាគៈ​ ​ឈ្មោះថា​ ​មាន​ឧបនិស្ស័យ​សាបសូន្យ​ហើយ​។​ ​
ថយ | ទំព័រទី ១៦២ | បន្ទាប់
ID: 636854362661845998
ទៅកាន់ទំព័រ៖