ព្រះត្រៃបិដក ភាគ ៤៦

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូចដើម​ឈើ​ ​ដែល​បរិបូណ៌​ ​ដោយ​មែក​ ​និង​ស្លឹក​ ​ក្រមរ​នៃ​ដើមឈើ​នោះ​ក្តី​ ​ក៏​ដល់​នូវ​ការ​ពេញលេញ​ ​សម្បក​ក្តី​ ​ក៏​ដល់​នូវ​ការ​ពេញលេញ​ ​ស្រាយ​ក្តី​ ​ក៏​ដល់​នូវ​ការ​ពេញលេញ​ ​ខ្លឹម​ក្តី​ ​ក៏​ដល់​នូវ​ការ​ពេញលេញ​ ​យ៉ាងណាមិញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​ឥន្រ្ទិយ​សំវរៈ​ ​មាន​ហើយ​ ​សីល​នៃ​បុគ្គល​ដែល​បរិបូណ៌​ ​ដោយ​ឥន្រ្ទិយ​សំវរៈ​។​បេ​។​ ​វិមុត្តិ​ញ្ញាណ​ទស្សនៈ​ ​ឈ្មោះថា​ ​មាន​ឧបនិស្ស័យ​បរិបូណ៌​ ​ក៏​យ៉ាងនោះ​ដែរ​។​
 [​៥១​]​ ​គ្រានោះ​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​ចូល​ទៅ​រក​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ធ្វើ​សេចក្តី​រីករាយ​ ​ជាមួយនឹង​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ ​លុះ​បញ្ចប់​ពាក្យ​ ​ដែល​គួរ​រីករាយ​ ​និង​ពាក្យ​ដែល​គួរ​រលឹក​ហើយ​ ​ក៏​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​បាន​និយាយ​នឹង​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ ​ដូច្នេះ​ថា​ ​មា្នល​អាវុសោ​សារីបុត្ត​ ​ភិក្ខុ​ស្តាប់​នូវ​ធម៌​ ​ដែល​ខ្លួន​មិនដែល​ស្តាប់​ក្តី​ ​ធម៌​ដែល​ភិក្ខុ​នោះ​ស្តាប់​ហើយ​ ​មិនដល់​នូវ​សេចក្តី​ភ្លេចភ្លាំង​ទៅវិញ​ក្តី​ ​ពួក​ធម៌​ណា​ ​ដែល​ភិក្ខុ​នោះ​ ​ធ្លាប់​ប៉ះពាល់​ ​ដោយចិត្ត​ក្នុង​កាលមុន​ ​ធម៌​ទាំងនោះ​ ​ក៏​ផុះ​ផុល​ឡើង​ក្តី​ ​ភិក្ខុ​នោះ​ ​ដឹង​ច្បាស់​នូវ​ធម៌​ ​ដែល​ខ្លួន​មិនធ្លាប់​ដឹងក្តី​ ​តើ​ដោយហេតុ​ប៉ុន្មាន​។​ ​
ថយ | ទំព័រទី ១៦៤ | បន្ទាប់
ID: 636854363222728079
ទៅកាន់ទំព័រ៖