ព្រះត្រៃបិដក ភាគ ៤៦

​ព្រះ​សារីបុត្ត​ ​និយាយ​ថា​ ​អានន្ទ​ដ៏​មាន​អាយុ​ ​ជា​ពហុស្សូត​ស្រាប់ហើយ​ ​សូម​អានន្ទ​ដ៏​មាន​អាយុ​ ​សំដែង​នូវ​ធម៌​នោះ​ទៅ​។​ ​ព្រះ​អានន្ទ​តប​ថា​ ​ម្នាល​អាវុសោ​សារីបុត្ត​ ​បើ​ដូច្នោះ​ ​សូម​លោក​ចាំ​ស្តាប់​នូវ​ធម៌​ ​ហើយ​ធ្វើ​ទុក​ក្នុងចិត្ត​ឲ្យ​ល្អ​ចុះ​ ​ខ្ញុំ​នឹង​សំដែង​។​ ​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ ​បាន​ទទួលពាក្យ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ថា​ ​អើ​ ​អាវុសោ​។​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​ក៏​និយាយ​ដូច្នេះ​ថា​ ​ម្នាល​អាវុសោ​សារីបុត្ត​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​រៀន​នូវ​ធម៌​ ​គឺ​សុ​ត្តៈ​ ​គេយ្យៈ​ ​វេយ្យាករណៈ​ ​គាថា​ ​ឧទានៈ​ ​ឥតិ​វុត្ត​កៈ​ ​ជាត​កៈ​ ​អព្ភូត​ធម្មៈ​ ​វេ​ទល្លៈ​ ​សំដែង​នូវ​ធម៌​ ​តាម​ទំនង​ដែល​ខ្លួន​ចេះដឹង​ ​តាម​ទំនង​ដែល​ខ្លួន​បាន​រៀនសូត្រ​ ​ដល់​បុគ្គល​ដទៃ​ដោយ​ពិស្តារ​ ​បង្រៀន​នូវ​ធម៌​ ​តាម​ទំនង​ដែល​ខ្លួន​ចេះដឹង​ ​តាម​ទំនង​ដែល​ខ្លួន​បាន​រៀនសូត្រ​ដោយ​ពិស្តារ​ ​ស្វាធ្យាយ​នូវ​ធម៌​ ​តាម​ទំនង​ ​ដែល​ខ្លួន​ចេះដឹង​ ​តាម​ទំនង​ដែល​ខ្លួន​បាន​រៀនសូត្រ​ ​ដោយ​ពិស្តារ​ ​ត្រិះរិះ​រឿយ​ ​ៗ​ ​ពិចារណា​រឿយ​ ​ៗ​ ​គិ​ត​រឿយ​ៗ​នូវ​ធម៌​ ​តាម​ទំនង​ដែល​ខ្លួន​ចេះដឹង​ ​តាម​ទំនង​ដែល​ខ្លួន​បាន​រៀនសូត្រ​ដោយចិត្ត​ ​ពួក​ភិក្ខុ​ជា​ថេរៈ​ ​ជា​ពហុស្សូត​ ​ជា​អ្នកចេះ​ចាំ​ ​នូវ​និកាយ​ ​ទ្រទ្រង់ធម៌​ ​ទ្រទ្រង់​វិន័យ​ ​ទ្រទ្រង់​មាតិកា​ ​នៅក្នុង​អាវាស​ណា​ ​ក៏​ចូល​ទៅកាន់​វស្សា​ ​ក្នុង​អាវាស​នោះ​ ​
ថយ | ទំព័រទី ១៦៥ | បន្ទាប់
ID: 636854363578678438
ទៅកាន់ទំព័រ៖