ព្រះត្រៃបិដក ភាគ ៤៦

​លុះ​ចូល​ទៅ​រក​ភិក្ខុ​ទាំងនោះ​ ​សព្វកាល​ហើយ​ ​ក៏​សាកសួរ​ដេញដោល​ថា​ ​បពិត្រ​ព្រះករុណា​ដ៏​ចំរើន​ ​ពាក្យ​នេះ​ ​ដូចម្តេច​ ​អត្ថ​របស់​ពាក្យ​នេះ​ ​ដូចម្តេច​។​ ​ភិក្ខុ​ទាំងនោះ​ ​រមែង​បង្ហាញ​នូវ​ធម៌​ ​ដ៏​កំបាំង​ផង​ ​ធ្វើ​នូវ​ធម៌​ដែល​ក្រ​ ​ឲ្យ​ទៅជា​ងាយ​ផង​ ​បន្ទោបង់​នូវ​សេចក្តី​សង្ស័យ​ ​ក្នុង​ធម៌​ដែល​មាន​ប្រការ​ច្រើន​ ​ជាទី​តាំង​នៃ​សេចក្តី​សង្ស័យ​ផង​ ​ដល់​ភិក្ខុ​នោះ​។​ ​មា្នល​អាវុសោ​សារីបុត្ត​ ​ភិក្ខុ​ស្តាប់​នូវ​ធម៌​ ​ដែល​ខ្លួន​មិនដែល​បាន​ស្តាប់​ក្តី​ ​ធម៌​ដែល​ភិក្ខុ​នោះ​ស្តាប់​ហើយ​ ​មិនដល់​នូវ​សេចក្តី​ភ្លេចភ្លាំង​ទៅវិញ​ក្តី​ ​ពួក​ធម៌​ណា​ ​ដែល​ភិក្ខុ​នោះ​ ​ធ្លាប់​ប៉ះពាល់​ហើយដោយ​ចិត្ត​ ​ក្នុង​កាលមុន​ ​ធម៌​ទាំងនោះ​ ​ក៏​ផុះ​ផុល​ឡើង​ក្តី​ ​ភិក្ខុ​នោះ​ ​រមែង​ដឹង​ច្បាស់​ ​នូវ​ធម៌​ដែល​ខ្លួន​មិនធ្លាប់​ដឹងក្តី​ ​ដោយហេតុ​មាន​ប្រមាណ​ប៉ុណ្ណេះ​ឯង​។​ ​ម្នាល​អាវុសោ​ ​អស្ចារ្យ​ពេក​ណាស់​ ​មា្នល​អាវុសោ​ ​ចំឡែក​ពេក​ណាស់​ ​ព្រោះថា​ ​ពាក្យ​នេះ​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​បាន​ពោល​ហើយដោយ​ប្រពៃ​។​ ​យើង​ចាំទុក​ ​នូវ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​ដែល​ប្រកបដោយ​ធម៌​ ​៦​ ​យ៉ាងនេះ​ឯង​។​ ​ព្រោះថា​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​រៀន​យក​នូវ​ធម៌​ ​គឺ​ ​សុ​ត្តៈ​ ​គេយ្យៈ​ ​វេយ្យាករណៈ​ ​គាថា​ ​ឧទានៈ​ ​ឥតិ​វុត្ត​កៈ​ ​ជាត​កៈ​ ​អព្ភូត​ធម្មៈ​ ​វេ​ទល្លៈ​ ​
ថយ | ទំព័រទី ១៦៦ | បន្ទាប់
ID: 636854363756608615
ទៅកាន់ទំព័រ៖