ព្រះត្រៃបិដក ភាគ ៤៦

​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​រមែង​សំដែងធម៌​ ​តាម​ទំនង​ដែល​ខ្លួន​ចេះដឹង​ ​តាម​ទំនង​ដែល​ខ្លួន​បាន​រៀនសូត្រ​ ​ដល់​បុគ្គល​ដទៃ​ ​ដោយ​ពិស្តារ​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​បង្ហាញ​ធម៌​ ​តាម​ទំនង​ដែល​ខ្លួន​ចេះដឹង​ ​តាម​ទំនង​ដែល​ខ្លួន​បាន​រៀនសូត្រ​ ​ដល់​បុគ្គល​ដទៃ​ ​ដោយ​ពិស្តារ​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​ស្វាធ្យាយ​នូវ​ធម៌​ ​តាម​ទំនង​ដែល​ខ្លួន​ចេះដឹង​ ​តាម​ទំនង​ ​ដែល​ខ្លួន​បាន​រៀនសូត្រ​ ​ដោយ​ពិស្តារ​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​ត្រិះ​រិះ​រឿយ​ៗ​ ​ពិ​ចារ​ណា​រឿយ​ៗ​ ​គិ​ត​រឿយ​ៗ​ ​នូវ​ធម៌​ ​តាម​ទំនង​ដែល​ខ្លួន​ចេះដឹង​ ​តាម​ទំនង​ដែល​ខ្លួន​បាន​រៀនសូត្រ​ដោយចិត្ត​ ​ពួក​ភិក្ខុ​ជា​ថេរៈ​ ​ជា​ពហុស្សូត​ ​ជា​អ្នកចេះ​ចាំ​ ​នូវ​និកាយ​ ​ទ្រទ្រង់ធម៌​ ​ទ្រទ្រង់​វិន័យ​ ​ទ្រទ្រង់​មាតិកា​ ​នៅក្នុង​អាវាស​ណា​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​ចូល​ទៅកាន់​វស្សា​ ​ក្នុង​អាវាស​នោះ​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​រមែង​ចូល​ទៅ​រក​ភិក្ខុ​ទាំងនោះ​ ​សព្វ​ៗ​កាល​ ​ហើយ​សាកសួរ​ ​ដេញដោល​ថា​ ​បពិត្រ​លោក​ទាំងឡាយ​ដ៏​ចំរើន​ ​ពាក្យ​នេះ​ ​ដូចម្តេច​ ​អត្ថ​របស់​ពាក្យ​នេះ​ ​ដូចម្តេច​។​ ​ភិក្ខុ​ទាំងនោះ​ ​ក៏​បង្ហាញ​នូវ​ធម៌​ ​ដែល​កំបាំង​ផង​ ​ធ្វើ​នូវ​ធម៌​ដែល​ក្រ​ ​ឲ្យ​ទៅជា​ងាយ​ផង​ ​បន្ទោបង់​នូវ​សេចក្តី​សង្ស័យ​ ​ក្នុង​ធម៌​ដែល​មាន​ប្រការ​ច្រើន​ ​ជាទី​តាំង​នៃ​សេចក្តី​សង្ស័យ​ផង​ ​ដល់​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​។​
ថយ | ទំព័រទី ១៦៧ | បន្ទាប់
ID: 636854363931378611
ទៅកាន់ទំព័រ៖