ព្រះត្រៃបិដក ភាគ ៤៦
មានបញ្ញាជាទីពិចារណា មានសិល្បៈ ជាទីតាំងមាំ មានការងារ ជាទីប្រកាន់ មានការងារសម្រេចហើយ ជាទីបំផុត។ បពិត្រព្រះគោតមដ៏ចំរើន ចុះពួកស្រ្តី មានអ្វីជាទីប្រាថ្នា មានអ្វីជាទីពិចារណា មានអ្វីជាទីតាំងមាំ មានអ្វីជាទីប្រកាន់ មានអ្វីជាទីបំផុត។ ម្នាលព្រាហ្មណ៍ ពួកស្រ្តី មានប្រុសជាទីប្រាថ្នា មានគ្រឿងអលង្ការ ជាទីពិចារណា មាន បុត្រជាទីតាំងមាំ មិនមានស្រ្តីរួមស្វាមី ជាទីប្រកាន់ មានឥស្សរិយៈ ជាទីបំផុត។ បពិត្រព្រះគោតមដ៏ចំរើន ចុះពួកចោរ មានអ្វីជាទីប្រាថ្នា មានអ្វីជាទីពិចារណា មានអ្វីជាទីតាំងមាំ មានអ្វីជាទីប្រកាន់ មានអ្វីជាទីបំផុត។ ម្នាលព្រាហ្មណ៍ ពួកចោរ មានការលួចយក ជាទីប្រាថ្នា មានព្រៃញាតស្បាត ជាទីពិចារណា មានគ្រឿងសស្រ្តា ជាទីតាំងមាំ មានទីងងឹត ជាទីប្រកាន់ មានកិរិយាមិនឃើញ គឺការវេះគេច ជាទីបំផុត។ បពិត្រព្រះគោតមដ៏ចំរើន ចុះពួកសមណៈ មានអ្វីជាទីប្រាថ្នា មានអ្វីជាទីពិចារណា មានអ្វី ជាទីតាំងមាំ មានអ្វីជាទីប្រកាន់ មានអ្វីជាទីបំផុត។ ម្នាលព្រាហ្មណ៍ ពួកសមណៈ មានខន្តិ និងភាវៈស្ងៀម ជាទីប្រាថ្នា មានបញ្ញា ជាទីពិចារណា មានសីល ជាទីតាំងមាំ មានសេចក្តីមិនកង្វល់ ជាទីប្រកាន់ មាននិព្វានជាទីបំផុត។
ID: 636854364348392463
ទៅកាន់ទំព័រ៖