ព្រះត្រៃបិដក ភាគ ៤៦
បពិត្រព្រះគោតមដ៏ចំរើន អស្ចារ្យពេកណាស់ បពិត្រព្រះគោតមដ៏ចំរើន ចំឡែកពេកណាស់ ព្រះគោតមដ៏ចំរើន ទ្រង់ជ្រាបនូវសេចក្តីប្រាថ្នា នូវកិរិយាពិចារណា នូវកិរិយាតាំងមាំ នូវសេចក្តីប្រកាន់ នូវទីបំផុត នៃក្សត្រទាំងឡាយផង ព្រះគោតមដ៏ចំរើន ទ្រង់ជ្រាប (នូវសេចក្តីប្រាថ្នា ជាដើម) នៃព្រាហ្មណ៍ទាំងឡាយផង។បេ។ ព្រះគោតមដ៏ចំរើន ទ្រង់ជ្រាប (នូវសេចក្តីប្រាថ្នាជាដើម) នៃគហបតីទាំងឡាយផង ព្រះគោតមដ៏ចំរើន ទ្រង់ជ្រាប (នូវសេចក្តីប្រាថ្នា ជាដើម) នៃស្រ្តីទាំងឡាយផង ព្រះគោតមដ៏ចំរើន ទ្រង់ជ្រាប (នូវសេចក្តីប្រាថ្នា ជាដើម) នៃចោរទាំងឡាយផង ព្រះគោតមដ៏ចំរើន ទ្រង់ជ្រាប នូវសេចក្តីប្រាថ្នា នូវកិរិយាពិចារណា នូវកិរិយាតាំងមាំ នូវកិរិយាប្រកាន់ នូវទីបំផុត នៃសមណៈទាំងឡាយផង។ បពិត្រព្រះគោតមដ៏ចំរើន ច្បាស់លាស់ពេកណាស់។បេ។ សូមព្រះគោតមដ៏ចំរើន ចាំទុកនូវខ្ញុំព្រះអង្គថាជាឧបាសកដល់នូវសរណៈ ស្មើដោយជីវិត ចាប់ដើមអំពីថ្ងៃនេះតទៅ។
[៥៣] គ្រានោះ មានព្រាហ្មណ៍ម្នាក់ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏រីករាយជាមួយនឹងព្រះដ៏មានព្រះភាគ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏អង្គុយក្នុងទីសមគួរ។ លុះព្រាហ្មណ៍នោះ អង្គុយក្នុងទីសមគួរហើយ
ID: 636854364620618034
ទៅកាន់ទំព័រ៖