ព្រះត្រៃបិដក ភាគ ៤៦

​ក៏​ក្រាបបង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ធម៌​តែមួយ​ ​ដែល​បុគ្គល​បាន​ចំរើន​ ​បាន​ធ្វើ​ឲ្យ​រឿយ​ៗ​ហើយ​ ​រមែង​បាន​នូវ​ប្រយោជន៍​ទាំងពីរ​ ​គឺ​ប្រយោជន៍​ក្នុង​បច្ចុប្បន្ន​ ​១​ ​ប្រយោជន៍​ក្នុង​បរលោក​ ​១​ ​មាន​ដែរ​ឬ​។​ ​ម្នាល​ព្រាហ្មណ៍​ ​ធម៌​តែមួយ​ ​ដែល​បុគ្គល​បាន​ចំរើន​ ​បាន​ធ្វើ​ឲ្យ​រឿយ​ៗ​ហើយ​ ​រមែង​បាន​នូវ​ប្រយោជន៍​ទាំងពីរ​ ​គឺ​ប្រយោជន៍​ក្នុង​បច្ចុប្បន្ន​ ​១​ ​ប្រយោជន៍​ក្នុង​បរលោក​ ​១​ ​មាន​ដែរ​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ចុះ​ធម៌​តែមួយ​ ​ដែល​បុគ្គល​បាន​ចំរើន​ ​បាន​ធ្វើ​ឲ្យ​រឿយ​ៗ​ហើយ​ ​រមែង​បាន​នូវ​ប្រយោជន៍​ទាំងពីរ​ ​គឺ​ប្រយោជន៍​ ​ក្នុង​បច្ចុប្បន្ន​ ​១​ ​ប្រយោជន៍​ ​ក្នុង​បរលោក​ ​១​ ​ដូចម្តេច​។​ ​ម្នាល​ព្រាហ្មណ៍​ ​អប្បមាទ​ធម៌​ ​ជា​ធម៌​តែមួយ​ ​ដែល​បុគ្គល​បាន​ចំរើន​ ​បាន​ធ្វើ​ឲ្យ​រឿយ​ៗ​ហើយ​ ​រមែង​បាន​នូវ​ប្រយោជន៍​ទាំងពីរ​ ​គឺ​ប្រយោជន៍​ក្នុង​បច្ចុប្បន្ន​ ​១​ ​ប្រយោជន៍​ក្នុង​បរលោក១​។​ ​ម្នាល​ព្រាហ្មណ៍​ ​ដូច​ស្នាមជើង​ណា​នីមួយ​ ​នៃ​សត្វ​ទាំងឡាយ​ ​ដែល​ត្រេច​ទៅលើ​ផែនដី​ ​ស្នាមជើង​នៃ​សត្វ​ទាំងអស់​នោះ​ ​រមែង​ដល់​នូវ​ការប្រជុំ​ចុះ​ ​ក្នុង​ស្នាមជើង​នៃ​ដំរី​ ​ស្នាមជើង​នៃ​ដំរី​ ​ប្រាកដជា​ប្រសើរ​ជាង​ស្នាមជើង​ ​នៃ​សត្វ​ទាំងនោះ​ ​ព្រោះ​ស្នាមជើង​នៃ​ដំរី​នោះ​ធំ​ ​យ៉ាងណាមិញ​ ​
ថយ | ទំព័រទី ១៧១ | បន្ទាប់
ID: 636854364854561414
ទៅកាន់ទំព័រ៖