ព្រះត្រៃបិដក ភាគ ៤៦

​ម្នាល​ព្រាហ្មណ៍​ ​អប្បមាទ​ធម៌​ ​ជា​ធម៌​តែមួយ​ ​ដែល​បុគ្គល​បាន​ចំរើន​ ​បាន​ធ្វើ​ឲ្យ​រឿយ​ៗ​ហើយ​ ​រមែង​បាន​នូវ​ប្រយោជន៍​ទាំងពីរ​ ​គឺ​ប្រយោជន៍​ ​ក្នុង​បច្ចុប្បន្ន​ ​១​ ​ប្រយោជន៍​ក្នុង​បរលោក​ ​១​ ​ក៏​យ៉ាងនោះ​ដែរ​។​ ​ម្នាល​ព្រាហ្មណ៍​ ​ដូច​បង្កង់​ណា​នីមួយ​ ​នៃ​ផ្ទះ​កំពូល​ ​បង្កង់​ទាំងអស់​នោះ​ ​ប្រឈម​ទៅកាន់​កំពូល​ ​បង្អោន​ទៅកាន់​កំពូល​ ​ប្រជុំ​ចុះ​ក្នុង​កំពូល​ ​កំពូល​ប្រាកដជា​ប្រសើរ​ជាង​បង្កង់​ទាំងនោះ​ ​យ៉ាងណាមិញ​ ​ម្នាល​ព្រាហ្មណ៍​ ​(​អប្បមាទ​ធម៌​)​ ​ក៏​យ៉ាងនោះ​ដែរ​។​បេ​។​ ​ម្នាល​ព្រាហ្មណ៍​ ​ដូច​បុគ្គល​ជា​អ្នក​ច្រូត​ ​នូវ​ស្មៅ​ដំណេក​ទន្សាយ​ ​បាន​ច្រូត​នូវ​ស្មៅ​ដំណេក​ទន្សាយ​ ​ចាប់​យក​ត្រង់​ចុង​ ​ជជុះ​ ​រលាស់​ ​ហើយ​បោក​នឹង​ដៃ​ ​ឬ​ដើមឈើ​ ​យ៉ាងណាមិញ​ ​ម្នាល​ព្រាហ្មណ៍​ ​(​អប្បមាទ​ធម៌​)​ ​ក៏​យ៉ាងនោះ​ដែរ​។​បេ​។​ ​ម្នាល​ព្រាហ្មណ៍​ ​ដូច​ចង្កោម​ផ្លែស្វាយ​ ​ដែល​ជ្រុះ​ចាក​ទង​ ​ផ្លែស្វាយ​ទាំងឡាយ​ណា​នីមួយ​ ​ដែល​ជាប់នឹង​ទង​ ​ផ្លែស្វាយ​ទាំងអស់​នោះ​ ​រមែង​ប្រព្រឹត្តទៅ​តាម​នូវ​ទង​នោះ​ ​យ៉ាងណាមិញ​ ​ម្នាល​ព្រាហ្មណ៍​ ​(​អប្បមាទ​ធម៌​)​ ​ក៏​យ៉ាងនោះ​ដែរ​។​បេ​។​ ​មា្ន​លព្រា​ហ្ម​ណ៍​ ​ដូច​ពួក​ស្តេច​តូច​ៗ​ណា​នីមួយ​ ​ស្តេច​ទាំងអស់​នោះ​ ​រមែង​ប្រព្រឹត្តទៅ​តាម​ ​នូវ​ស្តេច​ចក្រពត្តិ​ ​ស្តេច​ចក្រពត្តិ​ ​ប្រាកដជា​ប្រសើរ​ជាង​ស្តេច​ទាំងនោះ​ ​យ៉ាងណាមិញ​ ​ម្នាល​ព្រាហ្មណ៍​ ​(​អប្បមាទ​ធម៌​)​ ​ក៏​យ៉ាងនោះ​ដែរ​។​បេ​។​ ​ម្នាល​ព្រាហ្មណ៍​ ​ដូច​ពន្លឺ​ណា​នីមួយ​នៃ​ផ្កាយ​ ​
ថយ | ទំព័រទី ១៧២ | បន្ទាប់
ID: 636854365074493994
ទៅកាន់ទំព័រ៖