ព្រះត្រៃបិដក ភាគ ៤៦
ពន្លឺនៃផ្កាយទាំងអស់នោះ មិនដល់នូវចំណិត នៃចំណែក ១៦ ៗ ដង នៃពន្លឺព្រះចន្ទឡើយ ពន្លឺនៃព្រះចន្ទ ប្រាកដជាប្រសើរជាងពន្លឺ នៃផ្កាយទាំងនោះ យ៉ាងណាមិញ ម្នាលព្រាហ្មណ៍ អប្បមាទធម៌ ជាធម៌តែមួយ ដែលបុគ្គលបានចំរើន បានធ្វើឲ្យរឿយៗហើយ រមែងបាននូវប្រយោជន៍ទាំងពីរ គឺប្រយោជន៍ក្នុងបច្ចុប្បន្ន ១ ប្រយោជន៍ក្នុងបរលោក ១ ក៏យ៉ាងនោះដែរ។ ម្នាលព្រាហ្មណ៍ នេះឯង ជាធម៌តែមួយ ដែលបុគ្គលបានចំរើន បានធ្វើឲ្យរឿយៗហើយ រមែងបាននូវប្រយោជន៍ទាំងពីរ គឺប្រយោជន៍ ក្នុងបច្ចុប្បន្ន ១ ប្រយោជន៍ក្នុងបរលោក១។ បពិត្រព្រះគោតមដ៏ចំរើន ច្បាស់លាស់ពេកណាស់ បពិត្រព្រះគោតមដ៏ចំរើន ច្បាស់លាស់ពេកណាស់។បេ។ សូមព្រះគោតមដ៏ចំរើន ចាំទុកនូវខ្ញុំព្រះអង្គ ថាជាឧបាសក ដល់នូវសរណៈ ស្មើដោយជីវិត ចាប់ដើមតាំងអំពីថ្ងៃនេះតទៅ។
[៥៤] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់លើភ្នំគិជ្ឈកូដ ក្បែរក្រុងរាជគ្រឹះ។ សម័យនោះឯង ព្រះធម្មិកៈដ៏មានអាយុ ជាចៅអាវាស ក្នុងជាតិភូមិ គឺនៅក្នុងអាវាសទាំង៧ ក្នុងជាតិភូមិ។ បានឮថា ក្នុងទីនោះ ព្រះធម្មិកៈដ៏មានអាយុ ជេរប្រទេច បៀតបៀន ចាក់ដោត កោសរូស នូវពួកភិក្ខុជាអាគន្តុកៈ ដោយវាចា
ID: 636854365302987063
ទៅកាន់ទំព័រ៖