ព្រះត្រៃបិដក ភាគ ៤៦

​លំដាប់នោះ​ ​ពួក​ជាតិភូមិ​ក​ឧបាសក​ ​ចូល​ទៅ​រក​ព្រះ​ធម្មិកៈ​ដ៏​មាន​អាយុ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​បាន​និយាយ​នឹង​ព្រះ​ធម្មិកៈ​ដ៏​មាន​អាយុ​ ​ដូច្នេះ​ថា​ ​បពិត្រ​លោកម្ចាស់​ដ៏​ចំរើន​ ​ចូរ​ព្រះ​ធម្មិកៈ​ដ៏​មាន​អាយុ​ ​ចៀសចេញ​ ​ចាក​អាវាស​នេះ​ទៅ​ ​មិន​គួរ​លោក​នៅក្នុង​អាវាស​នេះ​ទេ​។​ ​វេលា​នោះ​ ​ព្រះ​ធម្មិកៈ​ដ៏​មាន​អាយុ​ ​ក៏បាន​ចេញ​អំពី​អាវាស​នោះ​ ​ទៅកាន់​អាវាស​ដទៃ​វិញ​។​ ​បានឮ​ថា​ ​ក្នុង​ទីនោះ​ ​ព្រះ​ធម្មិកៈ​ដ៏​មាន​អាយុ​ ​ជេរប្រទេច​ ​បៀតបៀន​ ​ចាក់ដោត​ ​កោសរូស​ ​ពួក​អាគន្តុក​ភិក្ខុ​ ​ដោយ​វាចា​ ​ឯ​ពួក​អាគន្តុក​ភិក្ខុ​ទាំងនោះ​ ​ត្រូវ​ព្រះ​ធម្មិកៈ​ ​ដ៏​មាន​អាយុ​ ​ជេរប្រទេច​ ​បៀតបៀន​ ​ចាក់ដោត​ ​កោសរូស​ ​ដោយ​វាចា​ហើយ​ ​ក៏​ចៀសចេញ​ទៅ​ ​មិន​ឋិតនៅ​ ​លះបង់​ទី​អាវាស​ចោល​។​ ​លំដាប់នោះ​ ​ពួក​ជាតិភូមិ​ក​ឧបាសក​ ​មាន​សេចក្តី​ត្រិះរិះ​ ​ដូច្នេះ​ថា​ ​យើង​ទាំងឡាយ​ ​ខំ​ផ្គត់ផ្គង់​ភិក្ខុសង្ឃ​ ​ដោយ​ចីវរ​ ​បិណ្ឌបាត​ ​សេនាសនៈ​ ​គិលាន​ប្ប​ច្ច​យ​ភេសជ្ជ​បរិក្ខារ​ ​ស្រាប់តែ​ពួក​អាគន្តុក​ភិក្ខុ​ ​ចៀសចេញ​ទៅ​ ​មិន​ឋិតនៅ​ ​លះបង់​ទី​អាវាស​ចោល​អស់​ ​ចុះ​ហេតុ​ដូចម្តេច​ ​បច្ច័យ​ដូចម្តេច​ ​បាន​ជាពួក​អាគន្តុក​ភិក្ខុ​ ​ចៀសចេញ​ទៅ​ ​មិន​ឋិតនៅ​ ​លះបង់​ទី​អាវាស​ចោល​អស់​។​ ​
ថយ | ទំព័រទី ១៧៥ | បន្ទាប់
ID: 636854365733041661
ទៅកាន់ទំព័រ៖