ព្រះត្រៃបិដក ភាគ ៤៦

​វេលា​នោះ​ ​ពួក​ជាតិភូមិ​ក​ឧបាសក​ ​មាន​សេចក្តី​ត្រិះរិះ​ ​ដូច្នេះ​ថា​ ​ច្បាស់ជា​ព្រះ​ធម្មិកៈ​ដ៏​មាន​អាយុ​នេះ​ ​ជេរប្រទេច​ ​បៀតបៀន​ ​ចាក់ដោត​ ​កោសរូស​ ​ពួក​អាគន្តុក​ភិក្ខុ​ ​ដោយ​វាចា​ ​បាន​ជា​អាគន្តុក​ភិក្ខុ​ទាំងនោះ​ ​ត្រូវ​ព្រះ​ធម្មិកៈ​ដ៏​មាន​អាយុ​ ​ជេរប្រទេច​ ​បៀតបៀន​ ​ចាក់ដោត​ ​កោសរូស​ ​ដោយ​វាចា​ហើយ​ ​ក៏​ចៀសចេញ​ទៅ​ ​មិន​ឋិតនៅ​ ​លះបង់​ទី​អាវាស​ចោល​អស់​ ​បើ​ដូច្នោះ​ ​យើង​ទាំងឡាយ​ ​ត្រូវតែ​បណ្តេញ​ព្រះ​ធម្មិកៈ​ ​ដ៏​មាន​អាយុ​ចេញ​។​ ​លំដាប់នោះ​ ​ពួក​ជាតិភូមិ​ក​ឧបាសក​ ​ចូល​ទៅ​រក​ព្រះ​ធម្មិកៈ​ដ៏​មាន​អាយុ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​បាន​និយាយ​នឹង​ព្រះ​ធម្មិកៈ​ ​ដ៏​មាន​អាយុ​ ​ដូច្នេះ​ថា​ ​បពិត្រ​លោកម្ចាស់​ដ៏​ចំរើន​ ​ចូរ​ព្រះ​ធម្មិកៈ​ដ៏​មាន​អាយុ​ ​ចៀសចេញ​ ​ចាក​អាវាស​នេះ​ទៅ​ ​លោក​មិន​គួរ​នៅក្នុង​អាវាស​នេះ​ទេ​។​ ​គ្រានោះ​ ​ព្រះ​ធម្មិកៈ​ដ៏​មាន​អាយុ​ ​ក៏​ចេញ​ចាក​អាវាស​នោះ​ ​ទៅកាន់​អាវាស​ដទៃ​វិញ​។​ ​បានឮ​ថា​ ​ក្នុង​ទីនោះ​ ​ព្រះ​ធម្មិកៈ​ដ៏​មាន​អាយុ​ ​ជេរប្រទេច​ ​បៀតបៀន​ ​ចាក់ដោត​ ​កោសរូស​ពួក​អាគន្តុក​ភិក្ខុ​ ​ដោយ​វាចា​ ​
ថយ | ទំព័រទី ១៧៦ | បន្ទាប់
ID: 636854365984736057
ទៅកាន់ទំព័រ៖