ព្រះត្រៃបិដក ភាគ ៤៦

​គ្រានោះ​ ​ព្រះ​ធម្មិកៈ​ដ៏​មាន​អាយុ​ ​មាន​សេចក្តី​ត្រិះរិះ​ ​ដូច្នេះ​ថា​ ​អាត្មាអញ​ ​ត្រូវ​ពួក​ជាតិភូមិ​កៈ​ ​បណ្តេញ​ឲ្យ​ចេញ​ ​ចាក​អាវាស​គ្រប់​ទាំង​ ​៧​ ​ក្នុង​ជាតិភូមិ​ហើយ​ ​ឥឡូវនេះ​ ​អាត្មាអញ​ ​នឹង​ទៅ​ក្នុង​ទីណា​ហ្ន៎​។​ ​លំដាប់នោះ​ ​ព្រះ​ធម្មិកៈ​ដ៏​មាន​អាយុ​ ​មាន​សេចក្តី​ត្រិះរិះ​ ​ដូច្នេះ​ថា​ ​បើ​ដូច្នោះ​ ​គួរតែ​អាត្មាអញ​ ​ចូល​ទៅ​រក​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​សម័យ​នោះ​ ​ព្រះ​ធម្មិកៈ​ដ៏​មាន​អាយុ​ ​ប្រដាប់​បាត្រ​ ​និង​ចីវរ​ ​ដើរសំដៅទៅ​ក្រុង​រាជគ្រឹះ​ ​ហើយ​ចូល​ទៅ​ភ្នំ​គិជ្ឈកូដ​ ​ជិត​ក្រុង​រាជគ្រឹះ​ ​ដោយលំដាប់​ ​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​គង់នៅ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ហើយ​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​ព្រះ​ធម្មិកៈ​ដ៏​មាន​អាយុ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ក៏​ត្រាស់​ដូច្នេះ​ថា​ ​ម្នាល​ព្រា​ហ្ម​ណ៍​ធម្មិកៈ​ ​អើ​ ​អ្នក​មក​ពីណា​ហ្នឹង​។​ ​ព្រះ​ធម្មិកៈ​ ​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​ត្រូវ​ពួក​ជាតិភូមិ​ក​ឧបាសក​ ​បណ្តេញ​អំពី​អាវាស​ ​គ្រប់​ទាំង៧​ ​ក្នុង​ជាតិភូមិ​។​ ​ម្នាល​ព្រា​ហ្ម​ណ៍​ធម្មិកៈ​ ​ណ្ហើយ​ ​ប្រយោជន៍អ្វី​ ​ដោយ​អ្នកឯង​នៅក្នុង​អាវាស​នេះ​។​ ​
ថយ | ទំព័រទី ១៧៨ | បន្ទាប់
ID: 636854366435051813
ទៅកាន់ទំព័រ៖