ព្រះត្រៃបិដក ភាគ ៤៦

​ពួក​ជាតិភូមិ​ក​ឧបាសក​ ​បណ្តេញ​អ្នកឯង​ ​អំពី​ទីនោះ​ ​ៗ​ ​អ្នកឯង​ទាល់តែ​ពួក​ជាតិភូមិ​ក​ឧបាសក​ ​បណ្តេញ​អំពី​ទី​នោះ​ៗ​ហើយ​ ​ទើបបាន​មក​ក្នុង​សំណាក់​តថាគត​វិញ​។​ ​
 ម្នាល​ព្រា​ហ្ម​ណ៍​ធម្មិកៈ​ ​ពីព្រេងនាយ​មក​ ​មាន​ពួក​ពាណិជ​អ្នកដើរ​ក្នុង​សមុទ្ទ​ ​ចាប់​សត្វស្លាប​បង្ហាញ​ត្រើយ​ ​ហើយ​ចុះទៅ​កាន់​សមុទ្ទ​ ​ដោយ​សំពៅ​។​ ​ពាណិជ​ទាំងនោះ​ ​កាលបើ​សំពៅ​ទៅ​ ​មិនបាន​ឃើញ​ត្រើយ​ ​ក៏​លែង​សត្វស្លាប​បង្ហាញ​ត្រើយ​ទៅ​។​ ​សត្វ​នោះ​ ​ក៏​ហើរ​ទៅ​ទិសខាងកើត​ ​ហើរ​ទៅ​ទិសខាងលិច​ ​ហើរ​ទៅ​ទិសខាងជើង​ ​ហើរ​ទៅ​ទិសខាងត្បូង​ ​ហើរ​ទៅ​ទិស​ខាងលើ​ ​ហើរ​ទៅ​ទិសតូច​ ​បើ​សត្វ​នោះ​ ​ឃើញ​ត្រើយ​ដោយ​ជុំវិញ​ហើយ​ ​ក៏​ហើរ​បាត់​ទៅ​តែម្តង​។​ ​បើ​សត្វ​នោះ​ ​មិនបាន​ឃើញ​ត្រើយ​ ​ដោយ​ជុំវិញ​ទេ​ ​ក៏​ត្រឡប់​មកកាន់​សំពៅ​នោះ​វិញ​ ​យ៉ាងណាមិញ​ ​ម្នាល​ព្រា​ហ្ម​ណ៍​ធម្មិកៈ​ ​ពួក​ជាតិភូមិ​ក​ឧបាសក​ ​បណ្តេញ​អ្នក​ ​អំពី​ទី​នោះ​ៗ​ ​អ្នកឯង​ទាល់តែ​គេ​បណ្តេញ​ ​អំពី​ទី​នោះ​ៗ​ ​ហើយ​ ​ទើបបាន​មក​ក្នុង​សំណាក់​តថាគត​វិញ​ ​ក៏​យ៉ាងនោះ​ដែរ​។​
 ម្នាល​ព្រា​ហ្ម​ណ៍​ធម្មិកៈ​ ​ពីព្រេងនាយ​មក​ ​មាន​ស្តេច​ដើម​ជ្រៃ​ ​ឈ្មោះ​សុ​ប្ប​តិ​ដ្ឋៈ​ ​របស់​ព្រះ​បា​ទកោរព្យៈ​ ​មាន​មែក៥​ ​មាន​ម្លប់ត្រជាក់​ ​ជាទី​រីករាយ​ចិត្ត​។​ ​
ថយ | ទំព័រទី ១៧៩ | បន្ទាប់
ID: 636854366705887304
ទៅកាន់ទំព័រ៖