ព្រះត្រៃបិដក ភាគ ៤៦

​ទេវតា​ទាំងនោះ​ ​ប្រកបដោយ​សទ្ធា​ ​មាន​សភាព​យ៉ាងណា​ ​លុះ​ច្យុត​ចាកលោក​នេះ​ហើយ​ ​ទៅ​កើត​ក្នុង​ទីនោះ​ ​សទ្ធា​របស់​អញ​ដែល​មាន​សភាព​យ៉ាងនោះ​ក៏​មាន​ ​ទេវតា​ទាំងនោះ​ ​ប្រកបដោយ​សីល​ ​មាន​សភាព​ ​យ៉ាងណា​ ​លុះ​ច្យុត​ចាកលោក​នេះ​ហើយ​ ​ទៅ​កើត​ក្នុង​ទីនោះ​ ​សីល​របស់​អញ​ ​ដែល​មាន​សភាព​យ៉ាងនោះ​ក៏​មាន​ ​ពួក​ទេវតា​ទាំងនោះ​ ​ប្រកបដោយ​សុតៈ​ ​មាន​សភាព​យ៉ាងណា​ ​លុះ​ច្យុត​ចាកលោក​នេះ​ហើយ​ ​ទៅ​កើត​ក្នុង​ទីនោះ​ ​សុតៈ​របស់​អញ​ ​ដែល​មាន​សភាព​យ៉ាងនោះ​ក៏​មាន​ ​ពួក​ទេវតា​ទាំងនោះ​ ​ប្រកបដោយ​ចាគៈ​មាន​សភាព​យ៉ាងណា​ ​លុះ​ច្យុត​ចាកលោក​នេះ​ហើយ​ ​ទៅ​កើត​ក្នុង​ទីនោះ​ ​ចាគៈ​របស់​អញ​ ​ដែល​មាន​សភាព​ដូច្នោះ​ក៏​មាន​ ​ទេវតា​ទាំងនោះ​ ​ប្រកបដោយ​បញ្ញា​មាន​សភាព​យ៉ាងណា​ ​លុះ​ច្យុត​ចាកលោក​នេះ​ហើយ​ ​ទៅ​កើត​ក្នុង​ទីនោះ​ ​បញ្ញា​របស់​អញ​ ​ដែល​មាន​សភាព​ដូច្នោះ​ក៏​មាន​។​ ​បពិត្រ​មហា​នាម​ ​ក្នុង​សម័យ​ណា​ ​អរិយ​សាវក​ ​រលឹក​រឿយ​ៗ​ ​នូវ​សទ្ធា​ ​សីល​ ​សុតៈ​ ​ចាគៈ​ ​និង​បញ្ញា​របស់​ខ្លួន​ផង​ ​របស់​ទេវតា​ទាំងនោះ​ផង​ ​ក្នុង​សម័យ​នោះ​ ​អរិយ​សាវក​នោះ​ ​រមែង​មិន​ត្រូវ​រាគៈ​រួបរឹត​ចិត្ត​ ​មិន​ត្រូវ​ទោសៈ​រួបរឹត​ចិត្ត​ ​មិន​ត្រូវ​មោហៈ​រួបរឹត​ចិត្តបាន​ ​ក្នុង​សម័យ​នោះ​ ​ចិត្ត​របស់​អរិយ​សាវក​នោះ​ ​រមែង​ជា​ចិត្តត្រង់​ ​ព្រោះ​ប្រារព្ធ​នូវ​ពួក​ទេវតា​។​ ​
ថយ | ទំព័រទី ១៨ | បន្ទាប់
ID: 636853990975186737
ទៅកាន់ទំព័រ៖