ព្រះត្រៃបិដក ភាគ ៤៦

​ម្នាល​ព្រា​ហ្ម​ណ៍​ធម្មិកៈ​ ​សុ​ប្ប​តិ​ដ្ឋ​និគ្រោធ​រាជ​ ​មាន​ទំហំ​ ​១២​ ​យោជន៍​ ​មាន​បណ្តាញ​ឫស​ ​៥យោជន៍​។​ ​ម្នាល​ព្រាហ្មណ៍​ ​ធម្មិកៈ​ ​សុ​ប្ប​តិ​ដ្ឋ​និគ្រោធ​រាជ​ ​មាន​ផ្លែ​ធំប៉ុន​ភាជនៈ​ ​សម្រាប់​ចំអិន​នូវ​ភត្ត​ ​ចំនួន​មួយ​អាឡ្ហក​ ​ផ្លែ​ជ្រៃ​នោះ​ ​មាន​រសផ្អែម​ដូច​ទឹកឃ្មុំ​ពុំ​មាន​មេ​។​ ​ម្នាល​ព្រា​ហ្ម​ណ៍​ធម្មិកៈ​ ​ព្រះរាជា​ ​សោយ​មែក​មួយ​ ​របស់​សុ​ប្ប​តិ​ដ្ឋ​និគ្រោធ​រាជ​ ​ជាមួយ​ស្រីស្នំ​ ​ពួក​ពល​ ​បរិភោគ​មែក​មួយ​ ​ពួក​អ្នក​និគម​ ​ជនបទ​ ​បរិភោគ​មែក​មួយ​ ​ពួក​សមណព្រាហ្មណ៍​ ​បរិភោគ​មែក​មួយ​ ​ពួក​ម្រឹគ​បក្សី​ ​បរិភោគ​មែក​មួយ​។​ ​ម្នាល​ព្រា​ហ្ម​ណ៍​ធម្មិកៈ​ ​មិន​មាន​បុគ្គល​ណា​ ​រក្សា​នូវ​ផ្លែ​ ​នៃ​សុ​ប្ប​តិ​ដ្ឋ​និគ្រោធ​រាជ​ទេ​។​ ​សេចក្តី​ដំណាល​ថា​ ​ពួក​ជន​មិន​ហ៊ាន​បៀតបៀន​ ​នូវ​ផ្លែ​របស់​គ្នានឹងគ្នា​ឡើយ​។​ ​ម្នាល​ព្រាហ្មណ៍​ ​ធម្មិកៈ​ ​លំដាប់នោះ​ ​មាន​បុរស​ម្នាក់​ ​ស៊ី​ផ្លែ​សុ​ប្ប​តិ​ដ្ឋ​និគ្រោធ​រាជ​ ​ដរាបដល់​ឆ្អែត​ ​ហើយក៏​កាច់​យក​មែក​ ​ចៀសចេញ​ទៅ​។​ ​
ថយ | ទំព័រទី ១៨០ | បន្ទាប់
ID: 636854366971742510
ទៅកាន់ទំព័រ៖