ព្រះត្រៃបិដក ភាគ ៤៦

​ម្នាល​ព្រា​ហ្ម​ណ៍​ធម្មិកៈ​ ​វេលា​នោះ​ ​ទេវតា​ដែល​នៅ​អាស្រ័យ​លើ​ដើម​សុ​ប្ប​តិ​ដ្ឋ​និគ្រោធ​រាជ​ ​មាន​សេចក្តី​ត្រិះរិះ​ ​ដូច្នេះ​ថា​ ​យីអើ​ ​អស្ចារ្យ​ណាស់​ហ្ន៎​ ​យីអើ​ ​ចំឡែក​ណាស់​ហ្ន៎​ ​កោតតែ​មនុស្ស​បាប​ ​ហ៊ានស៊ី​ផ្លែ​សុ​ប្ប​តិ​ដ្ឋ​និគ្រោធ​រាជ​ ​ដរាប​ទាល់តែ​ឆ្អែត​ ​ហើយ​កាច់​យក​មែក​ ​ចៀសចេញ​ទៅ​ ​បើ​ដូច្នោះ​ ​សុ​ប្ប​តិ​ដ្ឋ​និគ្រោធ​រាជ​ ​មិន​គួរឲ្យ​ផ្លែ​តទៅទៀត​ទេ​។​ ​ម្នាល​ព្រា​ហ្ម​ណ៍​ធម្មិកៈ​ ​ដើម​សុ​ប្ប​តិ​ដ្ឋ​និគ្រោធ​រាជ​ ​ក៏​មិនបាន​ឲ្យ​ផ្លែ​តទៅទៀត​ឡើយ​។​ ​ម្នាល​ព្រា​ហ្ម​ណ៍​ធម្មិកៈ​ ​លំដាប់នោះ​ ​ព្រះ​បា​ទកោរព្យៈ​ ​ចូល​ទៅ​រក​សក្ក​ទេ​វាន​មិន្ទៈ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ពោល​ទៅ​នឹង​សក្ក​ទេ​វាន​មិន្ទៈ​ ​ដូច្នេះ​ថា​ ​បពិត្រ​លោក​និទ៌ុក្ខ​ ​ដែល​គួរ​គេ​បូជា​ ​លោក​គួរ​ជ្រាប​ ​ឥឡូវនេះ​ ​សុ​ប្ប​តិ​ដ្ឋ​និគ្រោធ​រាជ​ ​មិន​ផ្លែ​ទេ​។​ ​ម្នាល​ព្រា​ហ្ម​ណ៍​ធម្មិកៈ​ ​លំដាប់នោះ​ ​សក្ក​ទេ​វាន​មិន្ទៈ​ ​បាន​ចាត់​ចែង​ឥទ្ធា​ភិ​សង្ខារ​ ​គឺ​ការចាត់ចែង​ ​ដោយ​ឫទ្ធ​ ​មាន​សភាព​ដូច្នោះ​ ​ឲ្យ​ខ្យល់​ ​និង​គ្រាប់​ភ្លៀង​ ​ដ៏​មាន​កំឡាំង​ ​បក់បោក​មក​ឲ្យ​សុ​ប្ប​តិ​ដ្ឋ​និគ្រោធ​រាជ​រលំ​ ​ធ្វើឲ្យ​មាន​ឫស​ឡើងលើ​។​ ​ម្នាល​ព្រា​ហ្ម​ណ៍​ធម្មិកៈ​ ​វេលា​នោះ​ ​ពួក​ទេវតា​ ​ដែល​អាស្រ័យ​នៅ​លើ​ដើម​សុ​ប្ប​តិ​ដ្ឋ​និគ្រោធ​រាជ​ ​ក៏​ដល់​នូវ​សេចក្តី​ទុក្ខ​ ​តូចចិត្ត​ ​មានមុខ​ជោក​ដោយ​ទឹកភ្នែក​ ​ទួញ​យំ​ ​ឈរ​នៅក្នុង​ទីសម​គួរ​។​ ​
ថយ | ទំព័រទី ១៨១ | បន្ទាប់
ID: 636854383833966974
ទៅកាន់ទំព័រ៖